វីដេអូ

លោក ញ៉ឹក ប៊ុនឆៃអតីតមេបញ្ជាការកងទ័ពត្រូវបានដោះលែង

By ឌឹ ខេមបូឌា ដេលី

May 02, 2018

លោកញ៉ឹក ប៊ុនឆៃ នឹងនឹងបន្តធ្វើជាប្រធានគណបក្សនយោបាយឡើងវិញ បន្ទាប់ពីត្រូវបានដោះលែង។

លោក ញ៉ឹក ញ៉ឹក ប៊ុន ឆៃ ដែលតុលាការទើបដោះលែងអោយនៅក្រៅឃុំបណ្តោះអាសន្ន នឹងធ្វើជាប្រធានគណបក្សខ្មែររួបរួមជាតិឡើងវិញ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាចុងខែកក្កដា ខាងមុខនេះ។

សារព័ត៌មានរបស់លោក ហ៊ុន សែន បានដកស្រង់សម្តីរបស់លោក សិង្ហគីរី ប្រធានគណបក្សខ្មែររួមរួបជាតិបច្ចុប្បន្ន ចុះផ្សាយកាលពីថ្ងៃអង្គារថា គណបក្សមួយនេះនឹងរៀបចំសមាជនៅពេលឆាប់ៗខាងមុខនេះ ដើម្បីប្រគល់តំណែងប្រធានគណបក្សជូនលោក ញឹុក ប៊ុនឆៃដើម្បីចូលរួមក្នុងការបោះឆ្នោតនៅខែកក្កដា ខាងមុខនេះដែរ។

លោកបន្តថា គណបក្សខ្មែររួបរួមជាតិ នឹងចុះបញ្ជីឈ្មោះចូលរួមការបោះឆ្នោតនិងចុះបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅ គ.ជ.ប.ក្នុងសបា្តហ៍នេះ។

កាលពីថ្ងៃទី៣០ ខែមេសា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក លី លឹមម៉េង បានសំរេចដោះលែងលោក ញ៉ឹក ប៊ុនឆៃ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។

លោកញ៉ឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រុមអ្នកឃ្លាំមើលសង្គមនិយាយថា ការដោះលែងលោកញ៉ឹក ប៊ុនឆៃ នៅពេលនេះដោយសារលោក ហ៊ុន សែន ត្រូវការគណបក្សតូចតាច ជាច្រើនដើម្បីចូលរួមការបោះឆ្នោតជាតិដើម្បីបំពេញភាពស្របច្បាប់ នៃរដ្ឋាភិបាលរបស់លោកតែប៉ុណ្ណោះ ខណៈអវត្តមានគណបក្សសង្គ្រោះជាតិនោះ ៕