29 C
Phnom Penh

សហភាពអឺរ៉ុបនឹងពិចារណាឡើងវិញចំពោះការផ្តល់ប្រព័ន្ធ អនុគ្រោះពន្ធដល់កម្ពុជាលើកលែងតែអាវុធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាពអឺរ៉ុបកំពុងធ្វើការពិចារណាឡើងវិញ ចំពោះការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា ក្រោយពីរដ្ឋសភា និងក្រុមប្រឹក្សាសហភាពអឺរ៉ុប ធ្លាប់បានព្រមានម្តងហើយម្តងទៀត អំពីការប្រើវិធានការក្តៅនេះ ទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានរំលាយគណបក្សសង្គ្រោះជាតិចេញពីបញ្ជីនយោបាយកន្លងមក។

គណៈកម្មការអឺរ៉ុប និងរដ្ឋសភាអឺរ៉ុប កាលពីពេលថ្មីៗនេះបានកំណត់យុទ្ធសាស្រ្តមួយចំនួនដើម្បីសង្គ្រោះគណបក្សប្រឆាំងឡើងវិញ តាមរយៈបេសកកម្មស្វែងរកការណ៍ពិតមួយនៅកម្ពុជា ក្នុងខែមិថុនាខាងមុខ ហើយចំណាត់ការបន្ទាប់នឹងសម្រេច នៅក្រោយការបោះឆ្នោតជាតិ នាខែកក្កដា ខាងមុខ។

សេចក្តីថ្លែងការណ៍របស់លោកស្រី ហ្វ៊េតដេរីកា មុកហ្គើរីនី (Federica Mogherini) ដែលជានាយិការងនៃគណៈកម្មការអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស លើកឡើងថា ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យគឺជាផ្នែកមួយនៃគោលនយោបាយពាណិជ្ជកម្មរបស់សហភាព អឺរ៉ុបសំរាប់ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធខាងផ្នែកពាណិជ្ជកម្ម។

សហភាពអឺរ៉ុបគឺជាទីផ្សារពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា សម្រាប់ការនាំចេញផលិតផលក្នុងស្រុករបស់កម្ពុជារួមមាន សម្លៀកបំពាក់ ស្បែកជើង កៅស៊ូ អង្ករ ស្ករស និងផលិតផលកសិកម្មជាច្រើនទៀត។

តាំងពីឆ្នាំ២០១២មកម្ល៉េះ សហភាពអឺរ៉ុបបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា ក្រោមកម្មវិធីអនុគ្រោះពន្ធសម្រាប់ទំនិញទាំងអស់លើកលែងតែអាវុធ។

ក្នុងឆ្នាំ២០១៧នេះ កម្ពុជាទទួលបានការមិនយកពន្ធដោយសហភាពអឺរ៉ុបជិត៧រយលានដុល្លារអាមេរិក ហើយទំហំពាណិជ្ជកម្មទ្វេរភាគី រវាងកម្ពុជា និងសហភាពអឺរ៉ុប មានចំនួនជាង៧ពាន់លានដុល្លារសហរដ្ឋអាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស