33 C
Phnom Penh

លោក សម រង្ស៊ីបន្តអំពាវនាវឲ្យពលរដ្ឋកុំទៅបោះឆ្នោត ប្រសិនអវត្តមានគណបក្សសង្គ្រោះជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃអង្គារអំពាវនាវឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងពលរដ្ឋទូទៅចែកចាយខិតបណ្ណអំពាវនាវឲ្យអ្នកបោះឆ្នោតកុំទៅបោះឆ្នោតនៅថ្ងៃទៅ២៩ខែកក្កដាខាងមុខ។

លោកសម រង្ស៊ី បានបង្ហោះខិតបណ្ណនោះលើគណនីហ្វេសប៊ុករបស់លោកដែលមានចំណងជើងថា អត្ថន័យពិតប្រាកដនៃការបោះឆ្នោតក្លែងក្លាយរៀបចំដោយអំណាចផ្តាក់ការនៅថ្ងៃទី២៩ ខែកក្កដា។

ខិតបណ្ណនោះសរសេរថា ថ្ងៃទី២៩ខែកក្កដាខាងមុខ ពលរដ្ឋមានជំរើសពីរ ទី១មិនទៅបោះឆ្នោតគឺមានន័យថា គាំទ្រគណបក្សសង្គ្រោះជាតិ ហើយចង់ឲ្យគណបក្សនេះមកដឹកនាំប្រទេសដើម្បីឲ្យមានការផ្តាស់ប្តូរជាវិជ្ជមាន។

ទី២ ទៅបោះឆ្នោតគឺមានន័យថា គាំទ្រគណបក្សប្រជាជនកម្ពុជាហើយចង់ឲ្យគណបក្សនេះដឹកនាំប្រទេសតទៅទៀត។

គណបក្សប្រជាជនកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែកក្កដាខាងមុខជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តសំរាប់អាណត្តិទី៦។

ស្របពេល ជាមួយគ្នានេះ យ៉ាងហោចណាស់មានគណបក្សជិត៤០ ហើយបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ ហើយមានគណបក្សយ៉ាងហោចណាស់ចំនួនបីបានចុះបញ្ជីនៅស្ថាប័នរៀបចំការបោះឆ្នោតគ.ជ.ប.៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស