38 C
Phnom Penh

តុលាការភ្នំពេញកាត់ទោសក្មួយប្រុសលោក ហ៊ុន សែន យ៉ាងបន្ទាន់ក្រោយពេលបាញ់រះនៅកណ្តាលក្រុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែឧសភា ម្សិលមិញបានបើកសវនាការជំនុំជម្រះ និងផ្តន្ទាទោស លោក ហ៊ុន ជា ដែលជាក្មួយប្រុសបង្កើតរបស់លោក ហ៊ុន សែន ជាបន្ទាន់ដាក់ពន្ធនាគារព្រៃសរយៈពេល១៨ខែ ករណីបាញ់បោះដោយសេរី នៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញកាលពីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។

កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួន លោក ហ៊ុន ជា ក្រោយពេលមានការបាញ់បោះ។

រហូតមកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់នៅឡើយទេ ថា តើការបាញ់បោះនោះកើតឡើងពីមូលហេតុអ្វីនោះ។

លោក ហ៊ុន ជា ជាកូនរបស់លោក ហ៊ុន សាន ដែលជាបងប្រុសបង្កើតរបស់លោក ហ៊ុន សែន។

លោក ហ៊ុន ជា ធ្លាប់ជាប់ពាក់ព័ន្ធនឹងករណីបាញ់បោះដោយសេរីកាលពីឆ្នាំ២០១១ ការជួញដូរឈើខុសច្បាប់ និងករណីល្មើសច្បាប់ជាច្រើនទៀត។

ក្មួយៗបង្កើតរបស់លោក ហ៊ុន សែន ភាគច្រើនសុទ្ធតែជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ រួមមានការជួញដូរគ្រឿងញៀន ការកាប់បំផ្លាញព្រៃឈើ ល្បែងស៊ីសងខុសច្បាប់ និងរឿងអាស្រូវជាច្រើនទៀត។

ក្រុមអ្នកឃ្លាំមើលនិយាយថា ក្រុមក្មួយៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនគឺជា«ក្រុមបងធំលេខ១» នៅកម្ពុជា ដែលជាប់ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធ ករណីមនុស្សឃាត ករណីកាងរង្គសាល និងបនល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែងក្នុងប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស