31 C
Phnom Penh

គណបក្សសង្គ្រោះជាតិចង់ឲ្យមានការដោះស្រាយនយោបាយមុនការបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២ ខែឧសភា ម្សិលមិញបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីជំហរចង់ឲ្យមានដំណោះស្រាយនយោបាយ ជាមួយគណបក្សកាន់អំណាច ដើម្បីឲ្យមានការបង្រួបបង្រួមជាតិ និងឯកភាពជាតិ។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ ថា គណបក្សប្រឆាំងត្រៀមខ្លួនជានិច្ចក្នុងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅពេលខាងមុខ ដើម្បីគោរពឆន្ទៈរបស់ពលរដ្ឋម្ចាស់ឆ្នោត។

ការអំពាវនាវនេះធ្វើស្របពេលដែលគណៈកម្មការចំពោះកិច្ចនៃគណបក្សប្រឆាំងនេះកំពុងជួបប្រជុំគ្នាស្វែងរកយុទ្ធសាស្រ្តនយោបាយថ្មីៗដើម្បីតតាំងជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន នៅមុនការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខ។

យ៉ាងហោចណាស់មានក្រុមមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ មួយចំនួន រួមមាន លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ លោក ហូ វ៉ាន់ លោក យ៉ែម ប៉ុញ្ញារិទ្ធិ និងមនុស្សមួយចំនួនទៀតកំពុងជួបប្រជុំបិទទ្វាររយៈពេល២ថ្ងៃក្នុងរដ្ឋធានីវ៉ាស៊ីតោន (Washington) សហរដ្ឋអាមេរិក។

កិច្ចប្រជុំនោះគឺដើម្បីស្វែងរកយុទ្ធសាស្រ្ត និងរៀបចំផែនការ សំរាប់បន្តសកម្មភាពនយោបាយរបស់គណបក្សមួយនេះ ក្នុងការទាមទារចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខ។

កិច្ចប្រជុំនេះធ្វើឡើងក្រោយពីលោក ហ៊ុន សែន បន្តបដិសេធដាច់ អហង្គកា រថា គណបក្សសង្គ្រោះជាតិនឹងមិនអាចចូលការបោះឆ្នោតបានឡើយ ហើយថា គណបក្សប្រឆាំងមួយនេះនឹងមិនអាចរស់ឡើងវិញ បាននោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស