36 C
Phnom Penh

តំណាងរាស្រ្តអាមេរិកកំពុងដំណើរការសេចក្តីព្រាងច្បាប់ពីរដាក់ទណ្ឌកម្មសេដ្ឋកិច្ចរដ្ឋាភិបាលលោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្រ្តពីខាងគណបក្សប្រជាធិបតេយ្យលោក អាលែន ឡូវែនថល (Alan Lowenthal) អះអាងថា រូបលោកផ្ទាល់ និងប្រធានគណៈកម្មាធិការកិច្ចការបរទេសលោក អេដ រ៉យ (Ed Royce) រួមទាំង តំណាងរាស្រ្តមួយចំនួនទៀតកំពុងធ្វើសេចក្តីព្រាងច្បាប់ចំនួនពីរ ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចរដ្ឋាភិបាលកម្ពុជា ប្រសិនបើរដ្ឋាភិបាលទីក្រុងភ្នំពេញនៅតែរឹងទទឹងមិនព្រមឲ្យមានបរិយាកាសបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេនោះ។

វិទ្យុអាស៊ីសេរីបានធ្វើបទសំភាសន៍ជាមួយលោក អាលែន ឡូវែនថល (Alan Lowenthal)ចុះផ្សាយកាលពីម្សិលមិញថា ប្រធានគណៈកម្មាធិការកិច្ចការបរទេស លោក អេដ រ៉យ (Ed Royce) បានប្តេជ្ញាថា នឹងធ្វើច្បាប់ទាំងនោះឲ្យមានឥទ្ធិពលខ្លាំងបំផុតក្នុងការដាក់ទណ្ឌកម្ម ដល់រដ្ឋាភិបាលលោក ហ៊ុន សែន។

តំណាងរាស្រ្តអាមេរិកដែលតែងរិះគន់របបក្រុងភ្នំពេញរូបនេះអះអាងថា រដ្ឋាភិបាលអាមេរិកកំពុងផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងពាណិជ្ចកម្ម និងសេដ្ឋកិច្ចជាមួយកម្ពុជា ហើយអាមេរិកនៅមិនទាន់បានតតាំងឲ្យបានខ្លាំងក្លា ជាមួយរដ្ឋាភិបាលកម្ពុជាករណីរំលោភសិទ្ធិមនុស្ស និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌នៅឡើយ។

ដូច្នេះខ្ញុំយល់ស្របថា រដ្ឋាភិបាលប្រទេសមួយនេះគួរមានវិធានការលើសពីនេះ។

លោកបន្តថា រដ្ឋបាលរបស់លោក ដូណាល់ត្រាំ ត្រូវតែប្តូរគោលជំហររបស់ខ្លួននៅពេលនេះតែម្តងទៅ ហើយចាប់ផ្តើមចាត់វិធានការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលកម្ពុជាដែលកំពុងដើរខុសគន្លងប្រជាធិបតេយ្យ តាមរយៈការទាត់ចោលគណបក្សសង្គ្រោះជាតិមិនឲ្យចូលរួមការបោះឆ្នោតនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស