31 C
Phnom Penh

រដ្ឋាភិបាលកម្ពុជាបញ្ជូនកងទ័ពមួកខៀវជាង៤រយនាក់ទៅបំពេញបេសកម្មរក្សាសន្តិភាពនៅអាហ្វ្រិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន៤២៨នាក់ កាលពីថ្ងៃទី៣ ខែឧសភា ដើម្បីទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី និងប្រទេស ស៊ូដង់ខាងត្បូងរយៈពេលជាងមួយឆ្នាំ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ដែលចេញផ្សាយជាសាធារណៈកាលពីច័ន្ទកន្លងទៅនេះ បញ្ជាក់ថា កម្លាំងដែលនឹងត្រូវបញ្ជូនទៅប្រទេសទាំងនោះ រួមមាន កងវិស្វកម្មព្រលានយន្ដហោះលេខ១៩៨ ចំនួន១៦៥នាក់ ទៅកាន់សាធារណរដ្ឋម៉ាលី កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ១៣២ ចំនួន១៤៤នាក់ ទៅកាន់សាធារណរដ្ឋ ម៉ាលី និងកងអាវុធហត្ថលេខ៦៨១ ចំនួន១១៩នាក់ ទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង។

នេះគឺជាលើកទី១២ហើយ ដែលកម្ពុជា បានបញ្ចូនកងកម្លាំង របស់ខ្លួន ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិជាមួយប្រទេសចំនួន១២៣នៅលើពិភពលោក។

បច្ចុប្បន្នកម្ពុជាមានកម្លាំងប្រមាណជាង៨០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងប្រទេសម៉ាលី។

កម្លាំងមួកខៀវទាំងអស់នេះបាននាំឲ្យកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស