29 C
Phnom Penh

គណបក្សភ្លើងទៀន និងគណបក្សអំណាចខ្មែរប្រកាសធ្វើពហិការការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សប្រឆាំងពីរគឺគណបក្សភ្លើងទៀន និងគណបក្សអំណាចខ្មែរ បានប្រកាសធ្វើពហិការមិនចូលរួមការបោះឆ្នោតជាតិដែលនៅសល់ពេលជាង១ខែទៀតនេះ។

សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីម្សិលមិញឲ្យដឹងថា គណបក្សភ្លើងទៀនទាមទារឲ្យមានការដោះស្រាយ វិបត្តិនយោបាយ ដើម្បីឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌សិន មុននឹងគណបក្សនេះ សម្រេចចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខ។

ចំណែកគណបក្សអំណាចខ្មែរវិញប្រកាសថា ការធ្វើពហិការមិនចូលរួមការបោះឆ្នោតរបស់ខ្លួន គឺដោយសារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប. មិនឯករាជ្យក្នុងការរៀបចំដំណើរការបោះឆ្នោត។

សារព័ត៌មានរបស់លោក ហ៊ុន សែន បានដកស្រង់សម្តីលោក ឌឹម សុវណ្ណរុំ អ្នកនាំពាក្យគ.ជ.ប.ចុះផ្សាយកាលពីម្សិលមិញថា មកទល់ពេលនេះមានគណបក្សចំនួន៣ បានការចុះឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនរួចរាល់ហើយ។

លោកបន្តថា គណបក្សជាច្រើនទៀតបានយកបែបបទពី គ.ជ.ប.ទៅពិនិត្យហើយក្នុងនោះក៏មានគណបក្សអំណាចខ្មែរដែរ។

ប៉ុន្តែលោក សួង សុភណ្ឌ ប្រធានគណបក្សអំណាចខ្មែរបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា គ.ជ.ប. បានបញ្ជួនឯកសារ និងបែបបទមកឲ្យបំពេញតាំងពីមុនពេលគណបក្សអំណាចខ្មែរ បានប្រកាសពហិការមិនចូលរួមការបោះឆ្នោតនោះម្ល៉េះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស