27 C
Phnom Penh

ផលិករភាពយន្តជនជាតិអូស្រ្តាលីម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ ក្នុងពន្ធនាគារព្រៃស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកផលិតខ្សែភាពយន្ត ជនជាតិអូស្រ្តាលីម្នាក់ឈ្មោះ James Ricketsonដែលត្រូវរងការចោទប្រកាន់ពីបទស៊ើបការណ៍សំងាត់ឲ្យបរទេស កំពុងធ្លាក់ខ្លួនឈឺធ្ងន់ក្នុងពន្ធនាគារព្រៃស។

សារព័ត៌មានអូស្រ្តាលី The Sydney Morning Herald កាលពីថ្ងៃសុក្របានដកស្រង់សម្តីកូនប្រុសរបស់លោក Jame Ricketson ឈ្មោះ Jesse Ricketson ចុះផ្សាយកាលពីថ្ងៃសុក្រថា ស្ថានភាពជំងឺរបស់ឪពុកលោក កាន់តែធ្លាក់ចុះដុនដាបខ្លាំង ក្នុងរដូវក្តៅនេះ ហើយបើគ្មានការព្យាបាល និងការថែទាំត្រឹមត្រូវទេ វានឹងធ្វើអោយជំងឺឳពុករបស់គាត់ កាន់តែធ្ងន់ជាងនេះ។

លោក កំពុងជាប់ឃុំឃាំង ក្នុងបន្ទប់រួមចង្អៀតមួយ ដែលមានអ្នកជាប់ឃុំឯទៀតរហូតដល់ជាង១០០នាក់ ។

កូនប្រុសរបស់លោកនិយាយថា ស្ថានភាពចង្អៀតណែនណាន់តាន់តាប់ និង ភាពស្អុះស្អាប់នៅក្នុងបន្ទប់ឃុំខ្លួននោះធ្វើឲ្យសុខភាពឳពុករបស់លោកយ៉ាប់យឺនជាខ្លាំង ។

លោក ធ្លាប់រៀបរាប់ថា ជីវិតរបស់លោកនៅក្នុងមន្ទីរឃុំឃាំងប្រៀបដូចធ្លាក់ក្នុងឋាននរក។

លោក James Ricketson ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០១៧ ពីបទប្រមូលព័ត៌មានជាអាទិ៍ នាំឲ្យអន្តរាយដល់ការការពារជាតិ។

ការឃាត់ខ្លួននេះ គឺធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានបង្ហោះដ្រូន ថតក្បួនហែរបស់គណបក្សសង្គ្រោះជាតិ ក្នុងយុទ្ធនាការឃោសនាថ្ងៃចុងក្រោយនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅនេះ។

បុរសជនជាតិអូស្រ្តាលីរូបនេះអាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំទៅ១០ឆ្នាំ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស