30 C
Phnom Penh

លោក ហ៊ុន សែន ព្រមានអ្នកអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតថា ជាអំពើល្មើសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក លោក ហ៊ុន មេដឹកនាំដែលកាន់អំណាចដ៏យូរក្នុងពិភពសែនកាលពីម្សិលមិញនេះ បានព្រមានធ្ងន់ៗថាអ្នកដែលឃោសនាមិនឲ្យពលរដ្ឋទៅបោះឆ្នោតគឺរំលោភច្បាប់។

ជាងនេះទៅទៀត លោក ហ៊ុន សែន បានលើកយករដ្ឋធម្មនុញ្ញមករម្លឹក អំពីការធានាសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ គឺសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតនៅក្នុងរបបដឹកនាំបែបប្រជាធិបតេយ្យ សេរីពហុបក្សថែមទៀត។

ប៉ុន្តែសេចក្ដីប្រកាសព័ត៌មានរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល (COMFREL) កាលពីពេលថ្មីៗនេះ បញ្ជាក់ថា ការបោះឆ្នោតបែបប្រជាធិបតេយ្យសេរីពហុបក្សគឺត្រូវមានគណបក្សច្រើន និងក្រុមសង្គមស៊ីវិល ឯករាជ្យ ប៉ុន្តែអ្វីដែលចាំបាច់បំផុតគឺត្រូវមានការចូលរួមពីគណបក្សប្រឆាំងដើម្បីឲ្យការប្រកួតប្រជែងមានលក្ខណៈស្របច្បាប់។

ការព្រមានរបស់លោក ហ៊ុន សែន ធ្វើឡើង ស្របពេលដែល លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានចេញវីដេអូឃ្លីប បង្ហោះលើគណនីហ្វេសប៊ុករបស់លោក អំពាវនាវជាថ្មីម្តងទៀត ឲ្យពលរដ្ឋម្ចាស់ឆ្នោតទូទាំងប្រទេសនាំគ្នាធ្វើពហិការ ដោយកុំទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។

លោក សម រង្ស៊ី អះអាងថា វិធីមិនទៅបោះឆ្នោតបែបនេះ ជាជម្រើសសមស្រប និងមានប្រសិទ្ធភាពជាទីបំផុត ហើយដែលបណ្តាប្រទេសជាច្រើនលើពិភពលោកធ្លាប់ធ្វើដូច្នេះក្នុងការតស៊ូមតិបែបអហិង្សា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស