Latest
ថ្ងៃទី១៧មេសាឆ្នាំនេះ លោក ហ៊ុន សែន ត្រូវគេចាត់ទុកថាកំពុងបើកសករាជជ្រែករាជ្យដូចសេ្តចកន
អត្ថបទដោយ៖ តាំង សារ៉ាដា
ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នេះ ជាគម្រប់ខួបលើកទី ៤៩ឆ្នាំនៃការដួលរលំនៃរបប លន់ នល់ ដែលគាំទ្រដោយអាមេរិក ហើយជាពេលដែលកម្ពុជាធ្លាក់ក្រោមកណ្ដាប់ដៃនៃរបបខ្មែរក្រហមដែរ។
ជាធម្មតា នៅពាក់កណ្តាលខែមេសា ពលរដ្ឋខ្មែរទូទាំងប្រទេសនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ហើយនៅថ្ងៃទី១៧ ខែមេសា កាលពី ៤៩ឆ្នាំមុន ជាថ្ងៃដែលខ្មែរក្រហមវាយបំបែកសមរភូមិចុងក្រោយ គឺទីក្រុងភ្នំពេញ ស្របពេលដែលពលរដ្ឋខ្មែរនៅទីក្រុងភ្នំពេញពេលនោះកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដោយគ្មានអ្នកណាម្នាក់ធ្លាប់គិតថានឹងនិរាសព្រាត់ប្រាសគ្រួសារដែលអាចកើតឡើងមួយពព្រិចភ្នែកបែបនេះទេ។
ចំណែកនៅខែមេសា ឆ្នាំ២០២៤ នេះ...