33 C
Phnom Penh

ជប៉ុនប្រគល់គ្រឿងចក្រ និងសម្ភារៈបោសសម្អាតមីន ដែលមានតម្លៃជិត៥លានដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលជប៉ុនកាលពីម្សិលមិញបានបើកកម្មវិធីប្រគល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ និងតង់សំរាប់ជំរកស្នាក់នៅរបស់បុគ្គលិកដោះមីន នៃគម្រោងសមាហរណកម្មបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន សម្រាប់គាំទ្របេសកកម្មបោសសំអាតមីនរបស់របស់ស៊ីម៉ាក់។

ពីធីប្រគល់គ្រឿងចក្រធុនធ្ងន់ និងសំភារៈដោះមីនរបស់ជប៉ុនទាំងនេះ ធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ក្នុងខេត្តបាត់ដំបង ដោយមានការចូលរួមដោយ ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន និងលោក ហូរិនូឈិ ហិដេហិសា (Horinouchi Hidehisa) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។

ប្រធានមជ្ឈមណ្ឌលកំចាត់មីន លោក ហេង រតនា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយដ៏មានសារៈសំខាន់ និងទាន់ពេលវេលាសម្រាប់វិស័យមីននៅកម្ពុជាដើម្បីគាំទ្រដល់សកម្មភាពដោះមីននៅកម្ពុជាអោយអស់។

សម្ភារៈបច្ចេកទេសបោសសម្អាតមីន ដែលត្រូវប្រគល់នោះរួមមាន៖ គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ចំនួន៥គ្រឿង គ្រឿងបន្លាស់គ្រឿងចក្រ និងតង់ជំរកស្នាក់នៅសម្រាប់អ្នកដោះមីនចំនួន៣៨តង់ ដែលមានតម្លៃជិត៥លានដុល្លារអាមេរិក។ របាយការណ៍របស់ CMAC អោយដឹងថា គិតពីឆ្នាំ១៩៩២ រហូតមកដល់ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ ស៊ីម៉ាក់បាន កំទេចចោលគ្រាប់មីនប្រឆាំងមនុស្សជាង៥១០០០០ម៉ឺនគ្រាប់ មីនប្រឆាំងរថក្រោះជាង១ម៉ឺនគ្រាប់ គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទជាងពីរលានគ្រាប់ ហើយសរុបរួមទាំងអស់គឺជិត៣លានគ្រាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស