28.4 C
Phnom Penh

គណបក្សខ្មែរក្រោកបានទៅយកឯកសារពីគ.ជ.ប. ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនាពេលខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងគណបក្សខ្មែរក្រោកកាលពីថ្ងៃអង្គារបានទៅយកទម្រង់ឯកសារ ១០ ០៨ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីបំពេញបែបបទ ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាខែកក្កដាខាងមុខ។

រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានគណបក្សនយោបាយចំនួន៤ ហើយដែលបានចុះបញ្ជីនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួមមាន៖ គណបក្សយុវជនកម្ពុជា គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។

យ៉ាងហោចហោចណាស់មានគណបក្សនយោបាយចំនួន២២ហើយ បានទៅយកឯកសារពីគ.ជ.ប.បំពេញ និងមានគណបក្សនយោបាយចំនួន៨ បានតម្កល់ប្រាក់នៅរតនាគារជាតិដើម្បីត្រៀមចូលរួមក្នុងការបោះឆ្នោត។

រយៈពេលនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានចំនួន១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

ហើយនៅសល់ តែ៥ថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវបិទបញ្ចប់។

ទោះជាយ៉ាងណាក៏ដោយ អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា អ្នកស្រី រូណា ស្មីត (Rhona Smith) ធ្លាប់បានទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងលោកកឹម សុខា អនុញ្ញាត មន្រ្តីគណបក្សសង្រ្គោះជាតិទាំង១១៨រូបមានសិទ្ធិធ្វើនយោបាយឡើងវិញនិងលុបចោលការរំលាយគណបក្សសង្គ្រោះជាតិ ហើយអនុញ្ញាតឲ្យគណបក្សប្រឆាំងដ៏ធំមួយនេះអាចចូលរួមការបោះឆ្នោតស្របតាមឆន្ទៈរបស់ពលរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស