30 C
Phnom Penh

លោក ហ៊ុន សែន អះអាងថា បើគ្មានលោក នោះប្រទេសគ្មានសន្តិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ccc

ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅចំពោះមុខកម្មកររោងចក្រកាត់ក្នុងក្រុងបាវិត ខេត្តស្វាយរៀងកាលពីថ្ងៃពុធម្សិលមិញនេះ។

ទោះជាយ៉ាងណាក៏ដោយ អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ីអះអាងថា កម្ពុជាពុំមានសន្តិភាពនោះទេ ហើយថា សន្តិភាព សព្វថ្ងៃជាសន្តិភាពបែបទាសករប៉ុណ្ណោះ។

លោកសម រង្ស៊ីបានផ្តល់បទសំភាសន៍ដល់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី ៩ ខែឧសភាថា ការដឹកនាំរបស់លោក ហ៊ុន សែន ពីមួយអាណត្តិទៅមួយអាណត្តិធ្វើឲ្យពលរដ្ឋជាច្រើននៅតែធ្វើចំណាកស្រុក ទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស។

លោកបន្តថា ពលរដ្ឋខ្មែរនៅតែក្រីក្ររកចំណូលបានព្រឹកខ្វះល្ងាច ដោយសារតែការដឹកនាំពោពេញដោយអំពើពុករលួយ។

ជាងនេះទៅទៀតលោកអំពាវនាវឲ្យពលរដ្ឋខ្មែរធ្វើពហិការកុំទៅបោះឆ្នោតឲ្យលោក ហ៊ុន សែន បន្តក្តោបក្តាប់អំណាចទៀត ហើយត្រូវសាមគ្គីគ្នាជាធ្លុងមួយដើម្បីតតាំងនឹងការគំរាមកំហែង និងចាប់ខ្លួន។

លោកហ៊ុន សែនបានកាន់អំណាចជាង៣០ឆ្នាំ ដែលនាំឲ្យលោកមានឈ្មោះជាមេដឹកនាំដ៏យូរក្នុងពិភពលោក។

អតីតកម្មាភិបាលខ្មែរក្រហមរូបនេះកាន់អំណាចតាមរយៈការគំរាមកំហែង ការចាប់ចង អំពើពុករលួយ ការរំលោភអំណាច ការរំលោភសិទ្ធិ និងអំពើឃាតកម្ម ជាច្រើន។

សហគមន៍អន្តរជាតិបានឲ្យចំណាត់ថ្នាក់ដល់កម្ពុជាថា ជាប្រទេសគ្មានសេរីភាព និងគ្មានយុត្តិធម៌៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស