38.1 C
Phnom Penh

តុលាការកាត់ទោសស្ត្រីម្នាក់ឲ្យជាប់ពន្ធនាគារ ពីបទបង្ខំកុមារឲ្យដើរសុំទាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ខែឧសភា បានកាត់ទោសស្ត្រីម្នាក់ឈ្មោះ ភួង ចាន់នីឲ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទជួញដូរមនុស្ស និងការបង្ខំកុមារមួយក្រុមឲ្យដើរសុំទានតាមចញ្ចើមថ្នល់។

សេចក្តីថ្លែងការណ៍រួមរបស់អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ កាលពីថ្ងៃទី ៨ខែឧសភាបានឲ្យដឹងថា ទណ្ឌិតឈ្មោះភួង ចាន់នី បានបង្ខំឲ្យកុមារចំនួន៧នាក់ មានអាយុចន្លោះពី៦ខែរហូតដល់១២ ឆ្នាំដើរសុំទាននៅតាមដងផ្លូវក្នុងទីក្រុងភ្នំពេញ។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ការកាត់ទោសនេះនឹងធានាថា កុមាររងគ្រោះទាំងនោះមានសុវត្ថិភាពពីការកេងប្រវ័ញ្ច ព្រមទាំងទទួលបានការថែទាំនិងការស្តារនីតីសម្បទា នៅក្នុងមណ្ឌលកុមារកំព្រា។

អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិឲ្យដឹងទៀតថា ស្ត្រីរូបនោះបានផ្តល់ជម្រកនិងអាហារជាថ្នូរនឹងលុយដែលកុមាររកបានពីការសុំទាន ហើយប្រសិនបើមិនអាចរកលុយបាន២ដុល្លារ ឬស្មើ៨ពាន់រៀល ក្នុងមួយថ្ងៃទេ ពួកគេនឹងទទួលរងទារុណកម្ម ដោយការវាយនឹងខ្សែភ្លើង ឬបង្ខំឲ្យដេកនៅតាមទីសាធារណៈ។

កុមារទាំងនោះ ត្រូវបានផ្តល់អាហារឲ្យទទួលទានតែម្តង។

ចំណែកទារកវិញត្រូវឲ្យថ្នាំងងុយដេកជារៀងរាល់ថ្ងៃ។

ជនជាប់ចោទបានសារភាពថា ខ្លួន ជាមេក្លោងចាប់បង្ខំឲ្យកុមារដើរសុំទាន រយៈពេល៨ឆ្នាំមកហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស