29 C
Phnom Penh

សាលាឧទ្ធរណ៍បន្តច្រានចោលសំណើសុំនៅក្រៅឃុំរបស់សកម្មជនគណបក្សប្រឆាំងទាំង១១នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាឧទ្ធរណ៍បន្តច្រានចោលសំណើសុំនៅក្រៅឃុំរបស់សកម្មជនគណបក្សប្រឆាំងចំនួន១១នាក់ ជាថ្មីទៀតកាលពីម្សិលមិញដោយតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបាន ដដែល។

ចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង បានប្រកាសសាលក្រមយ៉ាងលឿនជាទីបំផុតបដិសេធបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទទាំង១១រូបដែលប្តឹងសុំឲ្យដោះលែងពួកគេ។

ក្រោយទាត់ចោលពាក្យបណ្តឹងនេះរួច ហើយចៅក្រមនេះបញ្ជាឲ្យបន្តឃុំខ្លួនពួកគេតទៅទៀត។

ក្រុមគ្រួសាររបស់សកម្មជនគណបក្សសង្គ្រោះជាតិទាំង១១នាក់នេះ បានស្រែកទ្រហោរយំដោយសារពួកគេមិនពេញចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍។

មេធាវីការពារក្តីឲ្យសកម្មជនទាំងនេះបានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយសវនាការថា កូនក្តីរបស់ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញនោះឡើយ។

ហើយលោកនឹងប្តឹងសារទុក្ខទៅតុលាការកំពូលទៀតដើម្បីឲ្យតុលាការទម្លាក់បទចោទ ប្រកាន់កូនក្តីរបស់លោក។

សកម្មជនទាំង១១នាក់នេះ រួមមាន លោក មាជ សុវណ្ណារ៉ា លោក អាន បឋម លោក អ៊ុក ពេជ្រសំណាង លោក អឿ ណារិទ្ធ និងមនុស្សមួយចំនួនទៀត។

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសអ្នកទាំង១១នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗពី៧ឆ្នាំដល់២០ឆ្នាំ ពីបទចូលរួមដឹកនាំធ្វើកុប្បកម្ម នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស