32.9 C
Phnom Penh

យ៉ាងហោចណាស់មានមនុស្សជាង៣០នាក់ទៀតធ្លាក់ខ្លួនឈឺដោយសារពុលទឹកក្នុងខេត្តមណ្ឌលគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលបណ្ដាលឲ្យមនុស្សទទួលរងនូវអាការៈក្អូតចង្អោរ។

ប៉ុន្តែក្រសួងសុខាភិបាលចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ការធ្លាក់ខ្លួនឈឺរបស់អ្នកស្រុកក្នុងខេត្តមណ្ឌលគិរី មិនកើតឡើងដោយសារការពុលទឹកនោះទេ ប៉ុន្តែពួកគេបានធ្លាក់ខ្លួនឈឺដោយសារជំងឺរាតត្បាត។

រហូតមកទល់ពេលនេះមានពលរដ្ឋចំនួន៨៤នាក់មានរោគសញ្ញាជា ជម្ងឺផ្ដាសាយធំ ហើយមនុស្សចំនួន៧៣នាក់ផ្សេងទៀត មានអារម្មណ៍ភ័យខ្លាចនឹងព្រឹត្តិការណ៍ពុលទឹកក្នុងខេត្តក្រចេះ ដែលមានស្ថានភាពបែបស្រឺតឈឺក្បាល រាគរុះ និងវិលមុខ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានករណីពុលទឹក នៅភូមិស្រែនន និងភូមិអាលុច ក្នុងឃុំ កន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្ដាលជនរងគ្រោះស្លាប់បាត់បង់ជីវិតចំនួន១៣នាក់ និងអ្នកធ្លាក់ ខ្លួនឈឺមានចំនួន២៨០នាក់ ក្នុងនោះស្រី១៦២នាក់ និងកុមារចំនួន៦៩នាក់។

ចំណែកពលរដ្ឋនៅក្នុងឃុំកន្ទួត ជាច្រើននាំគ្នាភៀសខ្លួនចេញពីតំបន់នេះជាបណ្តើរៗដោយសារពួកគេព្រួយបារម្ភខ្លាចការឆ្លងសារធាតុពុល ទាំងនេះដែលនាំឲ្យមានគ្រោះថា្នក់ដល់អាយុជីវិតថែមទៀត។

រហូតមកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ស្វែងរកមុខអ្នកដែល បង្កឲ្យមានសារធាតុពុលនៅក្នុងទឹកដែលនាំឲ្យមានមនុស្សពុលស្លាប់ និងរងគ្រោះថ្នាក់នោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស