35 C
Phnom Penh

តំណាងរាស្រ្តអាមេរិកបានឡើងការពារសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មរដ្ឋាភិបាលលោកហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានអនុគណៈកម្មាធិការកិច្ចការបរទេសទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក លោកតំណាងរាស្រ្ត Ted Yoho កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឡើងបកស្រាយសេចក្តីស្នើច្បាប់មួយស្តីអំពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨។

លោក Ted Yoho បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា ប្រជាពលរដ្ឋខ្មែរកំពុងស្រេកឃ្លានលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែលោក ហ៊ុន សែន ដែលជាដឹកនាំកាន់អំណាចផ្តាច់ការអស់រយៈពេលជាង៣០ឆ្នាំមកនេះ នៅតែបន្តក្រាញអំណាចដដែល។

លោកបន្តថា ទោះបីគណបក្សប្រឆាំងទទួលបានការគាំទ្រជាច្រើនពីប្រជាពលរដ្ឋក្នុងរយៈពេល ប៉ុន្មានឆ្នាំមកនេះ ក៏ដោយ ប៉ុន្តែលោក ហ៊ុន សែន បានសំរេចចិត្តថា លោកនៅតែបន្តកាន់អំណាចដោយការប្រើកំលាំង និងប្រើប្រាស់ ប្រព័ន្ធបោះឆ្នោតមួយដែលបោកបញ្ឆោតភ្នែកមហាជនប៉ុណ្ណោះ។

តំណាងរាស្រ្តសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលរូបនេះអះអាងថា លោក ហ៊ុន សែនបានប្រើអំពើហិង្សា ការគំរាមកំហែង ការប្រើប្រាស់ប្រព័ន្ធ តុលាការដ៏គួរឲ្យខ្មាស់អៀនដើម្បីវាយប្រហារមកលើក្រុមគណបក្សប្រឆាំង។

លោកTed Yoho អះអាងថា ច្បាប់ស្តីពីប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨នេះនឹងតតាំងជាមួយរបបលោក ហ៊ុន សែន ដែលបានបំផ្លាញគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តាមរយៈការដាក់ទណ្ឌកម្មខាងផ្នែកហិរញ្ញវត្ថុ និងបិទទិដ្ឋាការដល់មន្រ្តីជាន់ ខ្ពស់នៃរបបលោកហ៊ុន សែន ដែលបានចូលដៃចូលជើងគ្នាធ្វើរឿងនេះ។

លោកបន្តថា ច្បាប់នេះនឹងជួយអោយពលរដ្ឋខ្មែរអាចបន្តដំណើរការប្រជាធិបតេយ្យរបស់ខ្លួនតទៅមុខទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស