28 C
Phnom Penh

ប្តីប្រពន្ធដែលថតវីដេអូចម្អិនសត្វព្រៃបង្ហោះតាមបណ្តាញសង្គមដើម្បីទាក់ទាញរកចំនួន Like នោះបានសារភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្តីប្រពន្ធដែលរងការរិះគន់ ពីសាធារណជន ជុំវិញការផលិតវីដេអូ សម្លាប់សត្វព្រៃធ្វើម្ហូប និងបង្ហោះតាមបណ្តាញសង្គមដើម្បីរកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម នៅថ្ងៃទី១០ ខែឧសភាបានចូលខ្លួនសារភាពកំហុស នៅក្រសួងបរិស្ថាន និងប្រកាសសុំទោសជាសាធារណៈ។

ការចូលសារភាពរបស់ប្តីប្រពន្ធមួយគូនេះធ្វើឡើងក្រោយពីមន្រ្តីក្រសួងបរិស្ថានប្រកាសស្វែងរកមុខ កាលពីថ្ងៃទី៩ ខែឧសភា។

លោក ភួង រ៉ាទី ដែលជាប្តី បានសារភាពថា លោកគ្មានបំណងធ្វើអោយខូចខាតដល់ធនធានធម្មជាតិ និងសត្វព្រៃនោះទេ។

លោកបន្តថា សត្វព្រៃដែលយកមកផលិតជាវីដេអូនោះ ជាសត្វងាប់ស្រាប់ ដែលលោកបានទិញនៅតាមផ្លូវជាតិ។

ចំណែកលោកស្រីចាន់ ប៉ូលីន ដែលជាប្រពន្ធទទួលស្គាល់លោកស្រីសូមទទួលកំហុសដែលបានកើតឡើងដោយសារតែលោកស្រី មិនបានដឹងពីផលប៉ះពាល់នៃការសម្លាប់សត្វព្រៃនេះឡើយ។

ក្រុមមន្ត្រីក្រសួងបរិស្ថានអះអាងថាប្រភេទសត្វព្រៃដែលអ្នកទាំងពីរ យកមកធ្វើជាម្ហូប និងបង្ហោះតាមបណ្តាញYouTubeនោះជាប្រភេទសត្វមានចំនួនជាបង្គួរនៅកម្ពុជា មិនមែនជាប្រភេទសត្វជិតផុតពូជនោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស