Latest
ពលរដ្ឋស្នើសុំលោក ហ៊ុន សែន ជួយអន្តរាគមន៍បន្ទាប់ពីអាជ្ញាធរឃុបឃិតរំលោភយកដីជាង៦១ហិកតារ
ពលរដ្ឋជិត ២០គ្រួសារនៅឃុំអូរសោម ខេត្តពោធិ៍សាត់ អង្វរសុំឱ្យប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ជួយពួកគាត់បន្ទាប់ពីអាជ្ញាធរភូមិ-ឃុំបានឃុបឃិតគ្នាជាប្រព័ន្ធរំលោភយកដីរបស់ពួកគាត់ទំហំជាង ៦១ហិកតារទុកសម្រាប់លក់។
តំណាងប្រជាពលរដ្ឋចំនួន ១៩គ្រួសារ បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី២០ មីនា នេះថា អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានបដិសេធមិនទទួលស្គាល់ និងមិនចុះបញ្ជីក្បាលដីដើម្បីចេញប័ណ្ណកម្មសិទ្ធិឱ្យពួកគាត់ឡើយ ក្រោមលេសថា...