38 C
Phnom Penh

លោកសមរង្ស៊ីប្រៀបធៀបករណីបោះឆ្នោតនៅប្រទេសម៉ាឡេស៊ី ស្រដៀងគ្នាទៅនឹងស្ថានភាពនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា កម្ពុជានឹងមានវាសនាដូចប្រទេសម៉ាឡេស៊ី ខណៈបក្សប្រឆាំងក្នុងប្រទេសនោះបានឡើងគ្រប់គ្រងរដ្ឋាភិបាល។

ថ្លែងចំពោះមុខក្រុមអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិក្នុងរដ្ឋVirginia សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ លោកសម រង្ស៊ី បានជំរុញឲ្យក្រុមអ្នកស្រឡាញ់ប្រជាធិបតេយ្យបន្តការតស៊ូរបស់ខ្លួនតទៅមុខទៀតដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន។

លោកបន្តថាស្ថានភាព គណបក្សប្រឆាំងនៅប្រទេសម៉ាឡេស៊ីគឺស្រដៀងគ្នាទៅនឹងគណបក្សប្រឆាំងនៅ កម្ពុជាដែរ ពីព្រោះមេគណបក្សប្រឆាំងជាប់ពន្ធនាគារដូចគ្នា ដែលកត្តានេះហើយបាននាំឲ្យគណបក្សនេះឈ្នះឆ្នោត ព្រោះមាន ការរួបរួមសាមគ្គីគ្នារវាងគណបក្សក្រៅរដ្ឋាភិបាលផ្សេងទៀត។

លោក សម រង្ស៊ី បានស្នើឲ្យអ្នកគាំទ្ររបស់ខ្លួនកុំបោះបង់ចោលការតស៊ូរបស់ខ្លួន ពីព្រោះគណបក្សប្រឆាំងអាចនឹងទទួលបានលទ្ធផលដូចគណបក្សប្រឆាំងនៅប្រទេសម៉ាឡេស៊ីដែរ។

កាលពីថ្ងៃទី៩ ខែឧសភា ពលរដ្ឋប្រទេសម៉ាឡេស៊ីបានបោះឆ្នោត ទម្លាក់គណបក្សកាន់អំណាចគឺគណបក្សBarasan National របស់ លោកNajib Rozak។

លោក Najib Rozak អតីតនាយករដ្ឋមន្រ្តីរបស់ប្រទេសម៉ាឡេស៊ីបានរងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ក្រោយពីលោកបានដឹកនាំប្រទេសតាំងពីឆ្នាំ២០០៩មកនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស