28 C
Phnom Penh

ទូតខ្មែរប្រចាំអ.ស.ប.ចោទទីភ្នាក់ងារអង្គការពិភពលោកនេះថា ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទូតខ្មែរប្រចាំអ.ស.ប.ចោទទីភ្នាក់ងារអង្គការពិភពលោកនេះថា ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ទូតខ្មែរប្រចាំអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃពុធបានប្រតិកម្មយ៉ាងខ្លាំងទៅនឹងមន្រ្តីជាន់ខ្ពស់របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។

ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃរបបក្រុងភ្នំពេញលោក ណី សំអុល អះអាងថាមន្រ្តីជាន់ខ្ពស់របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កំពុងរំលោភដែនសមត្ថកិច្ច និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ប្រតិកម្មរបស់មន្រ្តីការទូតខ្មែររូបនេះធ្វើឡើងក្រោយពី អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Ravina Shamdasani កាលពីថ្ងៃទី១១ ឧសភា បានរិះគន់យ៉ាងខ្លាំងទៅលើសវនាការជំនុំជម្រះក្តីរបស់ សកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១រូប ទាំងនៅសាលាដំបូង និងសាលាឧទ្ធរណ៍។

លោកស្រីបន្តថា ការជំនុំជម្រះក្តីលើមនុស្សទាំង១១នាក់នោះ មានភាពខ្វះចន្លោះប្រហោងជាច្រើនដែលមិនអាចផ្ដល់ភាពយុត្តិធម៌ និងបានជះឥទ្ធិពលមិនល្អដល់សេចក្ដីសម្រេចផ្ដន្ទាទោសមនុស្សទាំង ១១នាក់នោះ។

មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិរូបនោះ អះអាងថា គ្មានភស្តុតាងណាមួយ ដែលបង្ហាញថា សកម្មជនគណបក្សសង្គ្រោះជាតិទាំង១១ រូបនោះជាប់ពាក់ព័ន្ធទៅនឹងអំពើហិង្សាដូចការចោទប្រកាន់នោះឡើយ ហើយថា ពួកគេជាប់ឃុំឃាំងដោយសារតែការអនុវត្តសិទ្ធិក្នុងការបញ្ចេញមតិប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស