27 C
Phnom Penh

តុលាការក្រុងភ្នំពេញនឹងពិចារណាលើការស្នើសុំនៅក្រៅឃុំរបស់ អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការក្រុងភ្នំពេញនឹងពិចារណាលើការស្នើសុំនៅក្រៅឃុំរបស់ អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប តុលាការក្រុងភ្នំពេញគ្រោងចេញសេចក្ដីសម្រេចនៅថ្ងៃទី១៨ ឧសភា ខាងមុខ ថាតើ លោក អួន ឈិន និងលោក យាង សុធារិន អតីតអ្នកសារព័ត៌មានអាស៊ីសេរី គួរត្រូវបានដោះលែង ឬបន្តជាប់ឃុំឃាំងទៀត ក្រោយពី តុលាការបានឃុំខ្លួនអ្នកទាំងពីរ អស់រយៈពេលជាង៦ខែពីបទ«ចារកម្ម»នោះ។

សេចក្ដីប្រកាសព័ត៌មានរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃពុធ បានឲ្យដឹងថាការសម្រេចរបស់ចៅក្រម បានធ្វើឡើងក្រោយពីតុលាការ បានកោះហៅអតីតអ្នកសារព័ត៌មានដែលកំពុងជាប់ឃុំទាំងពីររូបនេះ មកសាកសួរបន្ថែមនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ។

ក្រុមមន្ត្រីសិទ្ធិក្នុងស្រុក និងអន្តរជាតិយល់ថា បើតុលាការគ្មានភស្តុតាងដាក់បន្ទុកទេនោះ អតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់នេះគួរតែត្រូវបានដោះលែង។

សេចក្ដីប្រកាសដដែលបន្តថា ច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជាចែងថា ជនសង្ស័យអាចត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន ត្រឹមតែរយៈពេល៦ខែប៉ុណ្ណោះ លុះត្រាណាចៅក្រមរកឃើញថា ការបន្តឃុំខ្លួនជនសង្ស័យគឺមានភាពចាំបាច់សម្រាប់ដំណើរការស៊ើបអង្កេត។

ប៉ុន្តែប្រសិនបើគ្មានភស្តុតាងណាមួយគួរឱ្យជឿទុកចិត្ត ត្រូវបានបង្ហាញជាសាធារណៈនោះ ពួកគេគួរត្រូវបានដោះលែងឲ្យមានសេរីភាពដើម្បីជួបជុំក្រុមគ្រួសារ ឡើងវិញ។

ចំណែកអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch កាលពីថ្ងៃ អង្គារ បានស្នើឲ្យអាជ្ញាធរកម្ពុជា ផ្ដល់សេរីភាពជាបន្ទាន់ដល់អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីររូបដែលត្រូវឃុំឃាំងទាំងអយុត្តិធម៌ ដោយសារការប្រឌិតបទចោទនេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស