30 C
Phnom Penh

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនខកចិត្តចំពោះរបបក្រុងភ្នំពេញដែល មិនឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនខកចិត្តចំពោះរបបក្រុងភ្នំពេញដែល មិនឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោត ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលលោក លោកហ៊ុន សែនបានសម្រេចចិត្តហាមប្រាមមិនឲ្យគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ នាខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

សេចក្តីថ្លែងការណ៍របស់មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រីHeather Nauertចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី១៧ ខែឧសភា លើកឡើងថា ការសម្រេចចិត្តរបស់លោកហ៊ុន សែននេះបានរារាំងប្រជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិបោះឆ្នោតរាប់លាននាក់ មិនឲ្យពួកគេអនុវត្តសិទ្ធិក្នុងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដល់បេក្ខជន ឬគណបក្សដែលពួកគេគាំទ្រ។

លោកស្រីបន្តថា វិធានតឹងរឹងរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញនៅពេលនេះ បាននាំឲ្យមានចំណោទជុំវិញសុច្ឆរិតភាពនៃដំណើរការបោះឆ្នោតនេះ។

សេចក្តីថ្លែងការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតុនធ្វើឡើងក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប. ទើបបានបញ្ចប់ដំណើរការចុះបញ្ជីឈ្មោះគណ បក្សនយោបាយកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ។

រហូត មកទល់ ពេលនេះ យ៉ាងហោចណាស់មានគណបក្សតូចៗចំនួន៨ហើយ ដែល គ.ជ.ប. ទើបទទួលស្គាល់ជាផ្លូវការអនុញ្ញាតឲ្យចូលប្រឡូកក្នុងការប្រកួតប្រជែងការបោះឆ្នោតនៅខាងខែកក្កដាខាងមុខនេះ។

ទោះជាយ៉ាងណាក៏ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ជំរុញឲ្យរបបលោកហ៊ុន សែនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ អាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ហើយដោះលែងលោកកឹម សុខាជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស