31.8 C
Phnom Penh

តុលាការសហរដ្ឋអាមេរិកក្នុងរដ្ឋ Oregon នឹងកាត់ទោសជនសង្ស័យអាមេរិកាំងម្នាក់ពីបទរំលោភផ្លូវភេទកុមារខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការសហរដ្ឋអាមេរិកក្នុងរដ្ឋ Oregon នឹងកាត់ទោសជនសង្ស័យអាមេរិកាំងម្នាក់ពីបទរំលោភផ្លូវភេទកុមារខ្មែរ តុលាការក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែឩសភា កន្លងទៅនេះ បានផ្តន្ទាទោសបុរសជនជាតិអាមេរិកាំងម្នាក់ឈ្មោះ Daniel Stephen Johnson អាយុ៤០ឆ្នាំ ពីបទរំលោភផ្លូវភេទលើកុមារខ្មែរ ជាច្រើននាក់ក្នុងមណ្ឌលកុមារកំព្រាមួយ ក្នុងទីក្រុងភ្នំពេញ។

ជនជាប់ចោទនេះអាចនឹងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។

ទីភា្នក់ងារសារព័ត៌APឲ្យដឹងថា ជនសង្ស័យ បានប្រមូលកុមារក្រីក្រខ្មែរ ឲ្យមករស់នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែង។

ជនជាប់ចោទបានក្លែងបន្លំធ្វើជាអ្នកផ្សព្វផ្សាយសាសនាគ្រឹស្ត។

ឯកសាររបស់តុលាការបានបង្ហាញថា ចន្លោះពីឆ្នាំ២០០៥ដល់ ចុងឆ្នាំ២០១៣ ជនសង្ស័យបានរំលោភបំពានផ្លូវភេទលើកុមារកម្ពុជាចំនួន៩នាក់ ដែលមានអាយុចន្លោះ៧ឆ្នាំដល់១៨ឆ្នាំ ជាថ្នូរនឹងការផ្តល់ប្រាក់បន្តិចបន្តួចនិងម្ហូបអាហារ។

សារព័ត៌មានដដែលបន្តថា ខណៈដែលរង់ចាំសវនាការកាត់ទោសជនសង្ស័យបានទាក់ទងទៅជនរងគ្រោះតាមរយៈគណនីហ្វេសប៊ុកក្រុមគ្រួសាររបស់ខ្លួននៅសហរដ្ឋអាមេរិក ដោយលួងលោម ឲ្យជនរងគ្រោះដកពាក្យបណ្តឹងចេញ ជាថ្នូរនឹងការផ្តល់ប្រាក់ចំនួន១ម៉ឺនដុល្លារ សហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ ចៅក្រមតុលាការ រដ្ឋ Oregon នឹងប្រកាសសាលក្រមផ្តន្ទាទោសជនសង្ស័យរូបនេះ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស