38 C
Phnom Penh

គ.ជ.ប.ទទួលស្គាល់គណបក្សនយោបាយចំនួន១១ដើម្បីចូលរួមប្រកួត ប្រជែងក្នុងការបោះឆ្នោតជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ.ជ.ប.ទទួលស្គាល់គណបក្សនយោបាយចំនួន១១ដើម្បីចូលរួមប្រកួត ប្រជែងក្នុងការបោះឆ្នោតជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃសុក្រ ម្សិលមិញ បានទទួលស្គាល់គណបក្សនយោបាយចំនួន១១ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ នាថ្ងៃទី ២៩ ខែ កក្កដាខាងមុខនេះ។

គណបក្សទាំង១១នោះមានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សមួយចំនួនទៀត។

ក្រៅពីនេះ គ.ជ.ប.កំពុងពិនិត្យលើឯកសារគណបក្សនយោបាយចំនួន ៩ផ្សេងទៀត ដែលបានដាក់ពាក្យមកកាន់គ.ជ.ប.ស្នើសុំចុះបញ្ជីរួចហើយដើម្បីឲ្យគ.ជ.ប.ទទួលស្គាល់ជាផ្លូវការ។

គ.ជ.ប.នឹងសម្រេចយ៉ាងយូរ ត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ០១៨នេះតើនឹងទទួលស្គាល់គណបក្សនយោបាយបន្ថែមទៀត ឬយ៉ាងណា។

ជាងនេះទៅទៀត លទ្ធផលផ្លូវការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ បានបង្ហាញថា យ៉ាងហោចណាស់មានពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតមានចំនួនជាង៨លាន៣សែននាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស