26 C
Phnom Penh

សកមត្ថកិច្ចគំរាមចាត់វិធានការលើជនដែល អំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកមត្ថកិច្ចគំរាមចាត់វិធានការលើជនដែល អំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត ក្រសួងមហាផ្ទៃគំរាមប្រើវិធានការច្បាប់តាមសំណើរបស់គ.ជ.ប. ចំពោះបុគ្គលណាដែលហ៊ានអំពាវនាវមិនឲ្យពលរដ្ឋចេញទៅបោះឆ្នោត។

អ្នកនាំពាក្យក្រសួងមហាផ្ទៃនិយាយថា ក្រសួងនឹងប្តឹងទៅតុលាការចំពោះជនណា ដែលឃោសនាមិនឲ្យពលរដ្ឋចេញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។

កាសែតក្នុងស្រុកបានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ចុះផ្សាយកាលពីថ្ងៃសៅរ៍ម្សិលមិញថា ក្រសួងមហាផ្ទៃនឹងប្តឹងទៅតុលាការដើម្បីរឹបអូសទ្រព្យសម្បត្តិមន្រ្តីគណបក្សប្រឆាំងដែលបានអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត។

ចំណាត់ការរបស់ក្រសួងមហាផ្ទៃនៅពេលនេះ ធ្វើឡើងក្រោយពីលោកលោកសម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិបានអំពាវនាវកុំ ឲ្យពលរដ្ឋទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដាខាងមុខ ប្រសិនបើ គ្មានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែងនោះ។

កាលពីថ្ងៃទី១៧ ខែឧសភា លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា គ.ជ.ប. បានដាក់សំណើ ទៅក្រសួងមហាផ្ទៃដើម្បីចាត់វិធានការលើបុគ្គលដែលញុះញង់ ពលរដ្ឋមិនឲ្យទៅចូលរួមបោះឆ្នោត។

ស្របពេលដែលក្រសួងមហាផ្ទៃគ្រោងប្តឹងទៅតុលាការដើម្បីរឹបអូសទ្រព្យសម្បត្តិមន្ត្រីរបស់មន្រ្តីគណបក្សប្រឆាំងនៅកម្ពុជា នោះ នៅសហរដ្ឋ អាមេរិកឯណេះវិញក្រុមតំណាងរាស្រ្តរបស់សភានៃប្រទេសមហាអំណាចមួយនេះកំពុងធ្វើច្បាប់មួយដើម្បីដាក់ទណ្ឌកម្មរបបលោកហ៊ុន សែនធ្ងន់ធរតាមរយៈការបង្កកទ្រព្យសម្បត្តិ បិទទិដ្ឋាការ និងរឹតត្បិតចរាចរណ៍លុយក្នុងស្ថាប័នហិរញ្ញវត្ថុអាមេរិក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស