31 C
Phnom Penh

គ.ជ.ប.លើកទឹកចិត្តឲ្យពលរដ្ឋចេញទៅបោះឆ្នោតឲ្យបានច្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ.ជ.ប.លើកទឹកចិត្តឲ្យពលរដ្ឋចេញទៅបោះឆ្នោតឲ្យបានច្រើន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប. កាលពីពេលថ្មីៗនេះបានធ្វើការអំពាវនាវដែលមិនធ្លាប់មានពីមុនមក គឺទាមទារឲ្យពលរដ្ឋខ្មែរដែលកំពុងបំពេញបេសកកម្ម រស់នៅ ឬកំពុងធ្វើការនៅក្រៅប្រទេសដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ ត្រូវត្រឡប់ទៅបោះឆ្នោតជាតិនៅថ្ងៃទី២៩កក្កដាខាងមុខឲ្យបានគ្រប់ៗគ្នា។

គ.ជ.ប.ក៏បានស្នើឲ្យស្ថានទូតនៃរបបលោក ហ៊ុន សែន ដែលប្រចាំនៅតាមបណ្តាប្រទេសនានា ធ្វើយ៉ាងណាជួយចូលរួមសហការនិងផ្សព្វផ្សាយសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសអោយបានទូលំទូលាយធ្វើយ៉ាងណាឲ្យពួកគេមកចូលរួមការបោះឆ្នោតជាតិ នាខែកក្កដាខាងមុខ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលនិយាយថា ពលរដ្ឋភាគច្រើនអះអាងថា ពួកគេនឹងមិនចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះទេ ដោយសារមនុស្សភាគច្រើនបាត់បង់ទំនុកចិត្តលើគ.ជ.ប. ហើយម្យ៉ាងទៀតគឺអវត្តមានរបស់គណបក្សសង្គ្រោះជាតិតែម្តង។

ក្រៅពីក្រុមប្រជាពលរដ្ឋភាគច្រើនប្រកាសធ្វើពហិការ ការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ អង្គការឃាំ្លមើលការបោះឆ្នោត Comfrel និង Nicfecក៏បានប្រកាសធ្វើពហិការមិនទៅចូលរួមឃ្លាំមើលការបោះឆ្នោតនោះដែរ។

របបលោកហ៊ុន សែនកន្លងមកមានការភ័យខ្លាចចំពោះវត្តមានរបស់ ប្រជាពលរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការចេញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តដែលពួកគេចង់បាន។

ប៉ុន្តែនៅពេលនេះរបបលោក ហ៊ុន សែនបែរជាជំរុញឲ្យពលរដ្ឋនាំគ្នាទៅបោះឆ្នោតទៅវិញ។

ក្រុមសង្គមស៊ីវិលលើកឡើងថា ការភ័យខ្លាចរបស់របបក្រុងភ្នំពេញ ខ្លាចប្រជាពលរដ្ឋមិនទៅបោះឆ្នោតដោយសារគណបក្សកាន់អំណាចខ្លាចបាត់បង់ភាពស្របច្បាប់ក្រោយការបោះឆ្នោតប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស