26 C
Phnom Penh

ក្រសួងសុខាភិបាលព្រមានចាត់វិធានការម្ចាស់ទំព័រហ្វេសប៊ុក ដែលផ្សព្វផ្សាយផលិតផលមិនទាន់ចុះបញ្ជី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាលព្រមានចាត់វិធានការម្ចាស់ទំព័រហ្វេសប៊ុក ដែលផ្សព្វផ្សាយផលិតផលមិនទាន់ចុះបញ្ជី ក្រសួងសុខាភិបាលព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ទំព័រហ្វេសប៊ុកចំនួនបួន ដែលបានផ្សព្វផ្សាយផលិតផល សម្រកទម្ងន់ឈ្មោះ លីនស៊ី (Leense) និងផលិតផលជំនួយផ្លូវភេទបុរសឈ្មោះឃីង មែន (King Man) ដែលជាផលិតផលមិនទាន់ចុះបញ្ជីការ និងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយកាលពីម្សិលមិញឱ្យដឹងថា ទំព័រហ្វេសប៊ុកឈ្មោះមន្តស្នេហ៍បុរស ទំព័រហ្វេស ប៊ុកឈ្មោះ Mona Lika ឈ្មោះ A NY FC និងទំព័រហ្វេសប៊ុក ឈ្មោះ Leense Cambodia Original បានផ្សព្វផ្សាយបំផ្លើសការណ៍ពិត។

ក្រសួងសុខាភិបាលព្រមានថា នឹងចាត់វិធានការចំពោះម្ចាស់ទំព័រហ្វេសប៊ុកទាំង៤នេះតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ ដើម្បីការពារ កុំឱ្យពលរដ្ឋខាតបង់ថវិកា និងប៉ះពាល់សុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិតទៀតផង។

ជាងនេះទៅទៀត ក្រសួងសុខាភិបាលក៏បានព្រមានចាត់វិធានការចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ My Big Zone ដែលបានផ្សព្វផ្សាយលក់ឱសថបុរាណថៃ-ចិន ឈ្មោះ Trankal ដែលក្រសួងរកឃើញថាមានសារធាតុដែលអាចធ្វើអោយប៉ះពាល់ដល់ក្រពះធ្ងន់ធ្ងរ។

ក្រសួងសុខាភិបាលអំពាវនាវឲ្យពលរដ្ឋចូលរួមរាយការណ៍ ទៅកាន់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង ប្រសិនបើប្រទះឃើញថា មានជនណាម្នាក់បន្តចែកចាយ និងផ្សព្វផ្សាយផលិតផលទាំងអស់នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស