33 C
Phnom Penh

មនុស្សចំនួនជាង៣០នាក់ស្លាប់ ហើយផ្ទះជាង៨រយខ្នងត្រូវបំផ្លាញដោយគ្រោះមហន្តរាយនៅខែឧសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្សចំនួនជាង៣០នាក់ស្លាប់ ហើយផ្ទះជាង៨រយខ្នងត្រូវបំផ្លាញដោយគ្រោះមហន្តរាយនៅខែឧសភា យ៉ាងហោចណាស់មានមនុស្សចំនួន៣៣នាក់បានស្លាប់ ហើយគោ-ក្របីអ្នកស្រុកចំនួន៤០ក្បាលបានងាប់ ដោយសាររន្ទះបាញ់ នៅដើមរដូវវស្សាឆ្នាំនេះ គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។

សារព័តមានក្នុងស្រុកបានដកស្រង់សម្តីរបស់លោក កែវ វី អ្នកនាំពាក្យគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថា គ្រោះធម្មជាតិដ៏កាចសាហាវដែលមានភ្លៀងលាយខ្យល់កន្ត្រាក់ ធ្វើឲ្យរលំ និងខូចខាតផ្ទះរបស់អ្នកស្រុកចំនួន៨០៦ខ្នង និងមានរន្ទះបាញ់ឆក់យកជីវិតមនុស្សចំនួន៣៣នាក់ ហើយបណ្តាលឲ្យងាប់ គោ-ក្របី របស់ពលរដ្ឋចំនួន៤០ក្បាលថែមទៀត។

លោកបន្តថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ខ្យល់កន្ត្រាក់បានកើតមានឡើងចំនួន៣៩លើក នៅតាមខេត្តក្រុងចំនួន១៦ ដែលបណ្តាលឲ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន២៥២ខ្នងផ្ទះដែលរបើកដំបូល និងខូចខាតមធ្យមចំនួន៥៥៤ខ្នង ហើយការខូចខាតសរុបចំនួន៨០៦ខ្នង។

លោក កែវ វី បានបញ្ជាក់ថា ចំពោះគ្រោះទឹកជំនន់វិញ មានផលប៉ះពាល់ខ្លាំងនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឲ្យផលស្រូវរបស់ប្រជាកសិករចំនួន៧០០ហិកតារងការបំផ្លាញ។

លោកបន្តថា ខាងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញកំពុងតែស្វែងរកពូជស្រូវ ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះ និងបង្វែរទឹកជំនន់ទាំងនោះ ដើម្បីទៅកន្លែងណាដែលអាចស្រកលឿន ឬក៏បង្វែរទៅកន្លែងដែលមានប្រព័ន្ធធារាសាស្ត្រជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស