28 C
Phnom Penh

ក្រសួងការពារជាតិធ្វើសមយុទ្ធយោធាក្នុងខេត្តកំពតរហូត ដល់ចុងខែឧសភានេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការពារជាតិធ្វើសមយុទ្ធយោធាក្នុងខេត្តកំពតរហូត ដល់ចុងខែឧសភានេះ ក្រសួងការពារជាតិកាលពីថ្ងៃច័ន្ទប្រកាសថា ខ្លួនកំពុងធ្វើសមយុទ្ធយោធាមួយនៅខេត្តជាប់មាត់សមុទ្ររបស់ប្រទេសកម្ពុជាដោយមាន ការបាញ់គ្រាប់រ៉ុក្កែតពិត។

សមយុទ្ធយោធានោះមានឈ្មោះថា ហនុមានមាស២០១៨។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី២១ ខែឧសភា បានឲ្យដឹងថាសមយុទ្ធយោធានោះមានការបាញ់គ្រាប់ពិត ប្រភេទកាំភ្លើងប្រតិកម្មBM-២១ កាំភ្លើង១៥២មីលីម៉ែត្រ និង១២២មីលីម៉ែត្រ ដែលជាប្រភេទកាំភ្លើងបាញ់រយៈមធ្យមនៅតំបន់ភ្នំ ស្ថិតជិតភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។

លិខិតជូនដំណឹងរបស់គណៈកម្មការដឹកនាំ ធ្វើលំហាត់បាញ់គ្រាប់ពិតឈ្មោះហនុមានមាស២០១៨ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កុំមានការភ្ញាក់ផ្អើលចំពោះសំឡេងស្នូរផ្ទុះ និងការចល័តគ្រឿងសព្វាវុធយោធាទាំងឡាយ។

ក្រសួងការពារជាតិបានប្រកាសថា ដើម្បីធានាសុវត្ថិភាពពលរដ្ឋ លេខាធិការដ្ឋានរបស់អាកាសចរណ៍ស៊ីវិល និងអាជ្ញាធរដែនដីដែលពាក់ព័ន្ធ សូមជួយផ្សព្វផ្សាយព័ត៌មាននៃការបាញ់គ្រាប់ពិតនេះ ព្រមទាំងហាមឃាត់ពលរដ្ឋមិនឱ្យចូលទៅក្នុងតំបន់ខាងលើ និងហាមឃាត់ការហោះហើរឆ្លងកាត់តំបន់នោះតាមពេលវេលាដែលបានកំណត់៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស