បេក្ខជនតំណាងរាស្រ្តសហព័ន្ធប្រចាំរដ្ឋ Massachusetts សន្យាចូលរួមជាសហគមន៍ខ្មែរដើម្បីជួយលទ្ធិប្រជាធិបតេយ្យ បេក្ខជនឈរឈ្មោះតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី Niki Tsongas កាលពីចុងសប្តាហ៍កន្លងទៅនេះ ប្តេជ្ញាថា លោកនឹងរួមដៃគ្នាជាមួយសហគមន៍ខ្មែរក្នុងរដ្ឋMassachusetts ដើម្បីស្តារលទិ្ធប្រជាធិបតេយ្យនៅកម្ពុជាឲ្យបាន។
លោក Rufus Gifford អតីតឯកអគ្គរដ្ឋទូតស.រ.អា.នៅប្រទេសដាណាម៉ាក (Denmark) ក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា(Barrack Obama) និងជាបេក្ខជនលេចធ្លោដែលឈរឈ្មោះជាតំណាងរាស្រ្តសហព័ន្ធសហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យដើម្បីស្នងតំណែងរបស់លោកស្រីNiki Tsongas) ដែលគ្រោងចូលនិវត្តន៍។
លោកសន្យានៅចំពោះមុខពលរដ្ឋខ្មែរក្នុងLowel, Massachusetts កាលពីចុងសប្តាហ៍កន្លងទៅនេះថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងមានភាពប្រថុយប្រថាន និងស្ថិតក្នុង ចំណុចគ្រោះថ្នាក់ជាទីបំផុត។
លោក Rufus Gifford ព្រមានថា ការបោះឆ្នោតជាតិនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ខាងមុខត្រូវតែធ្វើឡើងដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។
លោកបន្តថា លោកមានការពួ្រយបារម្ភណាស់ ប្រសិនបើប្រទេសកម្ពុជាដើរលើផ្លូវខុស ហើយវានឹងជះឥទ្ធពលអាក្រក់ដល់ពិភពលោកទាំងមូល។
បេក្ខជនឈរឈ្មោះតំណាងរាស្រ្តអាមេរិកាំងរូបនេះ ជំរុញឲ្យពលរដ្ឋខ្មែរទាំងអស់ចូលរួមបន្តការទាមទាររបស់ពួកគេតាមរយៈរដ្ឋសភាសហព័ន្ធ រហូតដល់ប្រធានាធិបតីតែម្តងដើម្បីឲ្យមានកិច្ចអន្តរាគមន៍លើវិបត្តិស្ថានការណ៍នយោបាយនៅកម្ពុជា។
ការបោះឆ្នោតជ្រើសតំណាងរាស្រ្តសហរដ្ឋអាមេរិកក្នុងរបបប្រធានាធិបតីនិយមធ្វើឡើងក្នុងរយៈពេលពីរឆ្នាំម្តង នៅខែវិច្ឆិកា។
សមាជិករដ្ឋសភាសហព័ន្ធអាមេរិកាំងមានចំនួន៤៣៥នាក់ ហើយមានអាណត្តិតែពីរឆ្នាំប៉ុណ្ណោះ៕