31 C
Phnom Penh

លោក ហ៊ុន សែន ប្រតិកម្មទៅនឹងលោក សមរង្ស៊ី ចំពោះការហៅគណបក្សតូចៗថា ជាគណបក្សអំពិលអំពែក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ប្រតិកម្មទៅនឹងលោក សមរង្ស៊ី ចំពោះការហៅគណបក្សតូចៗថា ជាគណបក្សអំពិលអំពែក លោកហ៊ុន សែន កាលពីថ្ងៃអង្គារបានប្រតិកម្មទៅនឹងលោក សម រង្ស៊ី ជាខ្លាំងដែលបានហៅគណបក្សតូចតាចមួយចំនួនដែលចូលរួមការបោះឆ្នោតជាមួយគណបក្សកាន់អំណាចថា ជាគណបក្សអំពិលអំពែកនោះថា ជាការមើលស្រាលដ៏ធ្ងន់ធ្ងរ។

ប្រតិកម្មរបស់លោកហ៊ុន សែន ធ្វើឡើងក្រោយពេលដែលលោកសម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ជំរុញកុំឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត។

ជាងនេះទៅទៀត លោកបានរិះគន់គណបក្សតូចៗដែលចូលរួមក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ គឺជាក្រុមគណបក្សរណបរបស់គណបក្សកាន់អំណាចដើម្បីបំភាន់ផ្នែកពលរដ្ឋនិងសហគមន៍អន្តរជាតិ។

រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានគណបក្សចំនួន១៨ បានចុះបញ្ជីចូលរួមក្នុងការបោះឆ្នោត។

ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សមរង្ស៊ីបានថ្លែងនៅចំពោះមុខអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងទីក្រុងVancouver ប្រទេសកាណាដា កាលពីចុងសប្តាហ៍កន្លងទៅនេះថា ការបោះឆ្នោត ដែលគ្មានគណបក្សសង្គ្រោះជាតិចូលរួមគឺជាការបោះឆ្នោតគ្មានន័យអ្វីទាំងអស់ ដោយសារលទ្ធផលនៃការបោះឆ្នោតត្រូវបានរបបលោក ហ៊ុន សែនដឹងមុនរួចទៅហើយថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះដាច់ក្រុមគណបក្សតូចតាចទាំងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស