38 C
Phnom Penh

ក្រសួងរ៉ែនិងថាមពលព្រមានចាត់វិធានការលើ ក្រុមហ៊ុនរុករករ៉ែដែលមិនអនុវត្តតាមច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងរ៉ែនិងថាមពលព្រមានចាត់វិធានការលើ ក្រុមហ៊ុនរុករករ៉ែដែលមិនអនុវត្តតាមច្បាប់
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម កាលពីម្សិលមិញអះអាងថា រដ្ឋាភិបាលនឹងមិនអត់ឱនជាដាច់ខាត ចំពោះក្រុមហ៊ុនណាដែល អនុវត្តមិនបានត្រឹមត្រូវតាមលក្ខខណ្ឌដែលកំណត់ក្នុងនៅក្នុងច្បាប់ ក្នុងសេចក្តីប្រកាស ឬរំលោភអនុក្រឹត្យស្តីពីការរុករករ៉ែដែលនាំឲ្យមានការប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ។

ការព្រមានរបស់លោក ស៊ុយ សែម ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយជាមួយតំណាងក្រុមហ៊ុនឯកជនចំនួន២៥ ដែលវិយោគលើវិស័យរុករករ៉ែ នៅថ្ងៃពុធនេះ។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលរូបនេះអះអាងថា កិច្ចការដែលពាក់ព័ន្ធនឹងបរិស្ថានដូចជាកាកសំណល់ដែលមានជាតិពុល ត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ ពីព្រោះវាជាការងារសំខាន់ដែលត្រូវប្រុងប្រយ័ត្នកុំឱ្យ មានការអន្តរាយដល់ពលរដ្ឋ។

ការព្រមានរបស់លោក ស៊ុយ សែម ធ្វើឡើងបន្ទាប់ពីមានករណីពុលទឹកព្រែកទេរ នៅខេត្តក្រចេះ កាលពីដើមខែឧសភា ឆ្នាំ២០១៨ ដែលបណ្ដាលឲ្យអ្នកភូមិចំនួន១៨នាក់ ស្លាប់ និងធ្លាក់ខ្លួនឈឺជិត៣០០នាក់។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលបរិស្ថាននិយាយថា រហូតមកទល់ពេលនេះសមត្ថកិច្ចនៅមិនទាន់បើកការស៊ើបអង្កេត ដើម្បីស្វែងរកមុខអ្នកពាក់ព័ន្ធទាំងឡាយដែលធ្វេសប្រហែសនាំឲ្យមានការពុលទឹកដោយសារសារធាតុគីមី នោះ មកទទួលខុសត្រូវតាមផ្លូវច្បាប់នៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស