28.4 C
Phnom Penh

លោក ហ៊ុន សែន ព្រមានថា អ្នកដែរហ៊ានជេររូបអាចនឹងត្រូវរន្ទះបាញ់ស្លាប់មិនខាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ព្រមានថា អ្នកដែរហ៊ានជេររូបអាចនឹងត្រូវរន្ទះបាញ់ស្លាប់មិនខាន un Sen កាលពីថ្ងៃពុធបានចំអកលើមរណភាពរបស់ពលរដ្ឋជនជាតិដើមភាគតិចជង នៅតំបន់អារ៉ែង ដែលត្រូវបានរន្ទះបាញ់ស្លាប់៥នាក់ កាលពីសប្តាហ៍មុននោះថា ដោយសារពួកគេជាសមាជិករបស់គណបក្សប្រឆាំងដែលតែងជេរ និងរិះគន់រូបលោក។

ការចំអករបស់លោក ហ៊ុន សែនធ្វើឡើងនៅចំពោះមុខកម្មករជិត ២ម៉ឺននាក់ នៅក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៣ ម្សិលមិញ។

ក្រុមសកម្មជនការពារបរិស្ថានតំបន់អារ៉ែងសម្តែងការសោកស្តាយ ចំពោះការចំអកឡកឡឺយរបស់លោក ហ៊ុន សែន ចំពោះមនុស្ស ដែលបាត់បង់ជីវិតទៅហើយមកធ្វើជារឿងកំប្លុកកំប្លែងនោះ។

ពួកគេទាមទារឲ្យលោក ហ៊ុន សែន សុំទោសចំពោះវិញ្ញាណក្ខន្្ធ អ្នកដែលបានបាត់បង់ជីវិតទាំងនោះ។

ក្រុមសកម្មជនការពារបរិស្ថានចាត់ទុកសម្តីរបស់លោក ហ៊ុន សែន ថា ជាសម្តីអសីលធម៌ដែលមិនសក្តិសមជាសម្តីរបស់មេដឹកនាំ ប្រទេសនោះឡើយ។

កាលពីថ្ងៃទី១៧ ឧសភាកន្លងទៅ ពលរដ្ឋជនជាតិដើមភាគតិចជងនៅភូមិច្រកឫស្សី ក្នុងតំបន់អារ៉ែងចំនួន៥នាក់បានស្លាប់ និងសត្វពាហនៈមួយចំនួនបានងាប់ភ្លាមៗនៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស