Latest
សមាគមឧកញ៉ាកម្ពុជាតម្រូវឱ្យអ្នកមានងារជាឧកញ៉ាផ្ដល់អាសយដ្ឋានដល់សមាគម
សមាគមឧកញ៉ាកម្ពុជាទាមទារឲ្យអ្នកមានគោរមងារឧកញ៉ាចុះឈ្មោះ និងផ្ដល់អាសយដ្ឋានដល់សមាគម ដោយថារហូតមកដល់ពេលនេះ អ្នកដែលមានគោរមងារឧកញ៉ាទាំងនោះមិនទាន់បង្ហាញអាសយដ្ឋានរបស់ខ្លួននៅឡើយទេ។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា លោក ហ៊ុន ឡាក់ លើកឡើងថា ការដែលសមាគមឧកញ៉ាកម្ពុជាទាមទារបែបនេះ គឺដើម្បីផ្ដល់នូវភាពងាយស្រួលក្នុងការចូលរួមក្នុងពិធី។ ដូច្នេះ អ្នកមានគោរមងារជាឧកញ៉ាមួយចំនួនដែលមិនទាន់ឲ្យសមាគមឧកញ៉ាកម្ពុជាស្គាល់អាសយដ្ឋាននោះ ត្រូវតែផ្ដល់អាសយដ្ឋានរបស់ខ្លួនដល់សមាគម ដោយទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬស្កែនចូលរួមតាម QR Code។
ចំណែកឧកញ៉ាដែលបានចុះឈ្មោះចូលរួមពិធីរួចហើយ ត្រូវចាត់បុគ្គលិក ឬជំនួយការទៅទទួលយកនូវលិខិតអញ្ជើញផ្លូវការ និងកាតសម្រាប់ពាក់ ដើម្បីចូលរួមពិធីនៅអគ្គលេខាធិការដ្ឋានសមាគមឧកញ៉ាកម្ពុជា...