27 C
Phnom Penh

នាវាចំបាំងរុស្សី៣គ្រឿងទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលបីថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាវាចំបាំងរុស្សី៣គ្រឿងទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលបីថ្ងៃ នាវាកងទ័ពជើងទឹករុស្សីកំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល៥ថ្ងៃ ដែលបានមកចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ពីថ្ងៃទី២២ដល់ថ្ងៃទី២៧ ខែឧសភា ដើម្បីបង្កើនចំណងមិត្តភាពរវាង កម្ពុជា និងរុស្សី។

សារព័ត៌មានរបស់លោក ហ៊ុន សែន បានស្រង់សម្តីអាជ្ញាធរខែត្រព្រះសីហនុចុះផ្សាយថា នាវាចម្បាំងចំនួន៣គ្រឿងនេះ បានផ្ទុកនាវឹកចំនួន៨១៩នាក់ ដឹកនាំដោយលោកវរនាវីឯកOleg Korolev មេបញ្ជាការកងនាវាចម្បាំងរុស្សី ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

វត្តមានរបស់នាវារុស្សីនៅកម្ពុជាពេលនេះ ស្របពេលដែលប្រទេសរុស្ស៊ី និងចិនបានប្រកាសគាំទ្រការបោះឆ្នោតនៅកម្ពុជា ហើយដែលសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបគំរាមដាក់ទណ្ឌកម្មលើរដ្ឋាភិបាលលោក ហ៊ុន សែននោះ។

រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានកាត់ផ្តាច់ជំនួយមួយចំនួនដល់កម្ពុជា រួមមានជំនួយដល់អគ្គនាយកដ្ឋានពន្ធដារ ជំនួយដល់ការកសាងសមត្ថភាពអាជ្ញាធរនៅតាមមូលដ្ឋាន និងជំនួយដល់កងយោធពលខេមរភូមិន្ទ។

ការកាត់ផ្តាច់ជំនួយរបស់សហរដ្ឋអាមេរិកនេះ គឺដោយសារប្រទេសមហាអំណាចនេះចាត់ទុកថា ស្ថាប័ន របស់រដ្ឋទាំងនោះ សុទ្ធតែមានជាប់ពាក់ព័ន្ធទៅនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និង ការហាមឃាត់សិទ្ធិធ្វើនយោបាយរបស់មន្រ្តីគណបក្សប្រឆាំងចំនួន១១៨ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំថែមទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស