34 C
Phnom Penh

លោក ហ៊ុន សែន ទទួលស្គាល់ការកើនឡើងនៃជំងឺអេដស៍ជាថ្មី ម្តងទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ទទួលស្គាល់ការកើនឡើងនៃជំងឺអេដស៍ជាថ្មី ម្តងទៀត លោក ហ៊ុន សែន បានប្រកាសទទួលស្គាល់អំពីការកម្រើកឡើងវិញនៃការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

ថ្លែងទៅកាន់កម្មករនិយោជិត ប្រមាណ២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីម្សិលមិញ លោក ហ៊ុន សែនអះអាងថា ប្រទេសកម្ពុជានាពេលកន្លងមកធ្លាប់ទទួលបានជោគជ័យក្នុងការកាត់បន្ថយអត្រាអ្នកផ្ទុកមេរោគ អេដស៍ ប៉ុន្តែមេរោគនេះហាក់កំពុងចាប់ផ្តើមកម្រើកឡើងវិញហើយ។

លោក ហ៊ុន សែនបានក្រើនរំឭកប្រាប់កម្មករនិយោជិត និងពលរដ្ឋខ្មែរ ឲ្យមានការប្រុងប្រយ័ត្នចំពោះការឆ្លង និងការរីករាលដាលនៃមេរោគនេះ។

លោកអំពាវនាវដល់យុវជន យុវនារី ឲ្យមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសដៃគូស្នេហា ជាពិសេសត្រូវធ្វើតេស្តឈាមជាមុនសិន ឬប្រើវិធីការពារផ្សេងៗដើម្បីបង្ការការឆ្លងមេរោគនេះ។

របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ឲ្យដឹងថា គិតត្រឹមចុងឆ្នាំ២០១៧ អ្នកកើតជំងឺអេដស៍នៅកម្ពុជា មានសរុបចំនួនជិត៦ម៉ឺននាក់។

ជាងនេះទៅទៀត ទិន្នន័យរបស់អង្គការសហប្រជាជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ UNAIDS ឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៦ អត្រាអ្នកឆ្លងមេរោគអេដស៍នៅកម្ពុជា ក្នុងចំណោមមនុស្សពេញវ័យ និងកុមារ មានចំនួនជាង៧ម៉ឺននាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស