34 C
Phnom Penh

អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីកំពុងធ្វើយុទ្ធនាការស្វែងរកការដោះលែងលោក James Ricketson នៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីកំពុងធ្វើយុទ្ធនាការស្វែងរកការដោះលែងលោក James Ricketson នៅកម្ពុជា អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសអូស្ត្រាលី លោកTony Abbott អំពាវនាវឲ្យរបបលោក ហ៊ុន សែន ដោះលែងផលិតករខ្សែភាពយន្ត លោកJames Ricketson ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស ពីបទចារកម្ម។

កាសែតSouth East Asia បានចុះផ្សាយកាលពីម្សិលមិញថា លោក Tony Abbott បានសរសេរក្នុងគេហទំព័រមួយឈ្មោះ «យុទ្ធនាការដោះលែង James Ricketson» ដែលមានអ្នកគាំទ្រជាង៧ម៉ឺននាក់ថា លោក James Ricketson មិនគួរណាត្រូវជាប់ពន្ធនាគារដោយសារការបង្ហោះdrone សំរាប់ ថតយករូបភាពពីក្បួនឃោសនាបោះឆ្នោតនោះឡើយ។

លោកបន្តថា ការឃុំខ្លួនរយៈពេលជាង១២ខែមកនេះដោយនីតីវិធីរបស់តុលាការធ្វើឡើងមិនត្រឹមត្រូវ និងមិនមានយុត្តិធម៌។

អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោកTony Abbott ក៏បានជំរុញឲ្យលោក Malcolm Turnbull នាយករដ្ឋមន្ត្រីអូស្ត្រាលីបច្ចុប្បន្នជំរុញឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញដោះលែងលោក James Ricketson ផ្អែកលើបញ្ហាមនុស្សធម៌ ដើម្បីឲ្យលោកអាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់គាត់ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស