31 C
Phnom Penh

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង គំរាមដាក់ទោសជនណាដែលអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង គំរាមដាក់ទោសជនណាដែលអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃព្រហស្បតិ៍ បានគំរាមចំពោះអ្នកដែលហ៊ានចេញមុខអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។

ការព្រមានរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃរូបនេះធ្វើឡើងខណៈអតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី អំពាវនាវឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសទូរស័ព្ទប្រាប់សាច់ញាតិរបស់ពួកគេនៅកម្ពុជា កុំឱ្យនាំគ្នាទៅបោះឆ្នោត ដោយសារតែអវត្តមានរបស់គណបក្សប្រឆាំង។

ទោះជាយ៉ាងណាក៏ដោយ លោក ស ខេង ព្រមានថា ការអំពាវនាវមិនឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត គឺជាការញុះញង់ដែលល្មើសច្បាប់ ហើយអាចត្រូវប្រឈមមុខនឹងការទោសទណ្ឌ។

ការគំរាមរបស់លោក ស ខេងធ្វើឡើងនៅក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីនៃសាលាខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៤ ខែឧសភាម្សិលមិញនេះ។

ជាងនេះទៅទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏ធ្លាប់បានព្រមានដែរថា សមត្ថកិច្ចនឹងប្ដឹងអ្នកឃោសនា មិនឱ្យពលរដ្ឋទៅបោះឆ្នោតហើយឲ្យតុលាការរឹបអូសទ្រព្យសម្បត្តិពួកគេ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសពីការធ្វើទុក្ខបុកម្នេញដោយរបបលោក ហ៊ុនសែន អះអាងថា ពួកគេមិនព្រួយបារម្ភចំពោះការព្រមានរឹបអូសទ្រព្យសម្បត្តិនោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស