27 C
Phnom Penh

អ្នកស្រី ជូឡុង សូមូរ៉ា អវត្តមានពីការចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញករណីបង្កើតចលនា សង្គ្រោះជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រី ជូឡុង សូមូរ៉ា អវត្តមានពីការចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញករណីបង្កើតចលនា សង្គ្រោះជាតិ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ អ្នកស្រី ជូឡុង សូមូរ៉ា ដែលជាភរិយារបស់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ កាលពីថ្ងៃព្រហស្បតិ៍បានអវត្តមានមិនបានឆ្លើយបំភ្លឺចំពោះមុខតុលាការក្រុងភ្នំពេញលើសំណុំរឿង ពាក់ព័ន្ធនឹងការបង្កើតចលនាសង្គ្រោះជាតិទេ។

លោកសៀង សុខ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមីនា កន្លងទៅនេះបានចេញដីកាកោះហៅ អ្នកស្រី ជូឡុង សូមួរ៉ា និងមន្ត្រីជាន់ខ្ពស់ចលនាសង្គ្រោះជាតិ៥រូបផ្សេងទៀត រួមមានលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក ហូ វ៉ាន់ លោក តុ វ៉ាន់ចាន់ និងលោកនុត រំដួលឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅចំពោះមុខតុលាការក្រុងភ្នំពេញ ជុំវិញករណីបង្កើតចលនាសង្គ្រោះជាតិ ដែលរងការចោទប្រកាន់ថា ជាចលនាមួយបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គមប៉ះពាល់ដល់សន្តិសុខជាតិ និងមានបំណងផ្តួលរដ្ឋាភិបាលស្របច្បាប់ថែមទៀត។

ព្រះរាជអាជ្ញារបស់តុលាការក្រុងភ្នំពេញបានកំណត់កាលបរិច្ឆេទឲ្យលោកហូរ វ៉ាន់ចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី ២៨ ខែឧសភា ខាងមុខ។

ចំណែកលោកនុត រំដួលត្រូវចូលខ្លួនឆ្លើយបំភ្លឺ នៅថ្ងៃ ២៩ ខែឧសភា ហើយលោក តុ វ៉ាន់ចាន់ ត្រូវចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី៣០ ខែឧសភា។

រហូតមកទល់ពេលនេះ ក្រុមមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិទាំងនេះកំពុងរស់នៅនិរទេសក្នុងសហរដ្ឋអាមេរិក និងប្រទេសបារាំងនៅឡើយ។

ពួកគេធ្លាប់អះអាងថា ដីការកោះឲ្យចូលខ្លួនឆ្លើយបំភ្លឺ គឺមានន័យស្មើគ្នានឹងដីកាចាប់ខ្លួនតែម្តង។

ក្រុមមន្រ្តីរបស់គណបក្សប្រឆាំងទាំងនេះ អះអាងថា ពួកគេនឹងមិនចូលខ្លួនឆ្លើយបំភ្លឺក្នុងតុលាការមួយដែលគ្រប់គ្រង់ដោយកណ្តាប់ដៃលោក ហ៊ុន សែននោះឡើយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស