32 C
Phnom Penh

ប្រាសាទអង្គរវត្តជាប់លេខ១ជាសំណង់ប្រវត្តិសាស្ត្រ ដ៏អស្ចារ្យបំផុតលើពិភពលោកក្នុងឆ្នាំ២០១៨នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រាសាទអង្គរវត្តជាប់លេខ១ជាសំណង់ប្រវត្តិសាស្ត្រ ដ៏អស្ចារ្យបំផុតលើពិភពលោកក្នុងឆ្នាំ២០១៨នេះ អាជ្ញាធរអប្សរាកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញឈ្មោះTripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជាជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យជាទីបំផុត និងបានផ្តល់ចំណាត់ថ្នាក់លេខ១ ជាគោលដៅ ទេសចរណ៍របស់ពិភពលោកសម្រាប់ឆ្នាំ២០១៨នេះ។

នេះគឺជាឆ្នាំទី៥ហើយ ដែលប្រាសាទអង្គរវត្តរបស់ខ្មែរត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ១ជាប់ៗគ្នានៅតាមគេហទំព័រទេសចរណ៍ល្បីៗលើពិភពលោក។

កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា គឺគេហទំព័រArchaeoMadness។

បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ បា្រសាទអង្គរវត្តទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗលើពិភពលោកគឺ គេហទំព័រTripAdvisor។

នៅឆ្នាំ២០១៦ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុនLonely Planetដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក។

នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ TripAdvisor ក៏បានបន្តផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជាក្នុងឋានៈជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រ អស្ចារ្យបំផុតក្នុងពិភពលោកថែមទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស