32.9 C
Phnom Penh

មនុស្សប្រហែល១រយនាក់ទៀតពុលអាហារនៅខេត្តក្រចេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្សប្រហែល១រយនាក់ទៀតពុលអាហារនៅខេត្តក្រចេះ យ៉ាងហោចណាស់មានពលរដ្ឋចំនួន៧៥នាក់ រស់នៅឃុំចង្ក្រង់ ស្រុកចិត្របូរី ខេត្តក្រចេះ កើតអាការៈខុសប្រក្រតី ដែលមានការសង្ស័យថា ពុលនំប៉័ង ខណៈពលរដ្ឋដែលរស់នៅភូមិកសាង ឃុំចង្ក្រង់ស្រុកចិត្របូរី បាននាំគ្នាសម្រុកធ្វើដំណើរមកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តក្រចេះ និងមណ្ឌលសុខភាព កាលពីយប់ថ្ងៃទី ២៥ខែឧសភា។

កាសែតក្នុងស្រុកបានដកស្រង់សម្តីលោក ហង្ស ចាន់ឌី អភិបាលស្រុកចិត្របូរី ចុះផ្សាយថា មុនពេលបញ្ហាពុលនេះកើតឡើង អ្នកភូមិ និងកុមារ បានបរិភោគនំប៉័ងដែលមន្ទីរកសិកម្មរបស់ខេត្តបានចែកឲ្យពលរដ្ឋបរិភោគពេលមន្ត្រីចុះ ផ្សព្វផ្សាយ ជូនពលរដ្ឋពីបច្ចេកទេសដាំឡូងមី ហើយ។

លោកថា បន្ទាប់ពីពលរដ្ឋបរិភោគនំប៉័ងរួច ពួកគេមាន អាការៈពុល ក្អួតចង្កោរ និងរាគរុះ ហើយបានបញ្ជូនទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្ត។

ករណីនៃការពុលក្នុងខេត្តក្រចេះកើតឡើងមិនចេះចប់។

កាលពីពេលកន្លងទៅនេះ មានករណីពុលទឹកព្រែកទេរដែលបានបណ្តាលឲ្យពលរដ្ឋជិត២០នាក់ស្លាប់ និងជាង៣រយនាក់ធ្លាក់ខ្លួនឈឺជាទម្ងន់។

ចាប់តាំងពីចុងឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្នខេត្តក្រចេះ មានមនុស្សស្លាប់ជាង៣០នាក់ និងជាង ៣០០នាក់ ត្រូវបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីពលរដ្ឋពិសាស្រាស សាច់ឆ្កែដែលត្រូវមនុស្សលួចបំពុល ការពុលត្រីកំពត ពុលទឹកក្រូច និងករណីពុលទឹក ព្រែកទេរ ដោយសារសារធាតុគីមីពីកន្លែងធ្វើអាជីវកម្មរ៉ែមាសជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស