34 C
Phnom Penh

ប្រធានរាជបណ្ឌិតសភាអះអាងថា ឡាវប្តឹងកម្ពុជាទៅតុលាការអន្តរជាតិរឿងព្រំដែនចំណុចអូរតាង៉ាវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិតសភាអះអាងថា ឡាវប្តឹងកម្ពុជាទៅតុលាការអន្តរជាតិរឿងព្រំដែនខេត្តស្ទឹងត្រែងចំណុចអូរតាង៉ាវ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកសុខ ទូច អះអាងថា ភាគីឡាវបានប្តឹងកម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ពាក់ព័ន្ធនឹងបញ្ហាព្រំដែននៅចំណុចអូរតាង៉ាវ ខេត្តស្ទឹងត្រែង។

លោក សុខ ទូច បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានត្រៀមឯកសារពាក់ព័ន្ធមួយចំនួន និងមានផែនទី១៣ផ្ទាំង រួមទាំងការស្រាវជ្រាវរបស់លោកផ្ទាល់ផង ត្រៀមតតាំងផ្នែកច្បាប់ជាមួយភាគីឡាវ។

កាលពីដើមខែ សីហាឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានដាក់ពង្រាយកងទ័ពទៅកាន់តំបន់ព្រំដែនក្នុងខេត្តស្ទឹងត្រែង និងទុកពេលឲ្យឡាវដកទ័ពចេញក្នុងរយៈពេល៦ថ្ងៃ។

ភ្លាមៗក្រោយពីលោកហ៊ុន សែន ព្រមានរួច ភាគីឡាវបានដកកងទ័ពរបស់ខ្លួនវិញ។

ជំលោះព្រំដែនរវាងកម្ពុជា និងឡាវ កើតឡើងដោយសារទាហានឡាវ បានសាងសង់ប៉ុស្តិ៍យោធារបស់ខ្លួនលើកោះឫស្សី អូរតាង៉ាវ និងអូរអាឡៃ ក្នុងស្រុកសៀមប៉ាងអស់រយៈពេលជាង១ខែក្នុងបំណងគ្រប់គ្រងដីនៅតំបន់នោះ។

ជាងនេះទៅទៀត ក្រុមយោធាឡាវបានព្យាយាមរារាំងកងកម្លាំងវិស្វកម្មរបស់កម្ពុជា មិនឲ្យស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែននៅតំបន់នោះឡើយ។

កម្ពុជាមានព្រំដែនគោកជាប់ជាមួយប្រទេសឡាវ ប្រវែង៥៤០គីឡូម៉ែត្រ។

រហូតមកទល់ពេលនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានបោះបង្គោលព្រំដែនចំនួន១២១បង្គោល ដែលស្មើនឹង៨៤%នៃបង្គោលសរុបទាំងអស់ ហើយចំណុចដែលសេសសល់មិនទាន់បោះគឺនៅក្នុងខេត្តព្រះវិហារ និងស្ទឹងត្រែង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស