ក្រសួងធនធានទឹកប្រកាសថា បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តមានឥទិ្ធពលខ្លាំង ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស រហូតដល់ថ្ងៃទី៨ ខែមិថុនា ខណៈបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តមានឥទិ្ធពលខ្លាំង។
ប្រភពដដែលបញ្ជាក់ថា កម្រិតសម្ពាធទាប នឹងចាប់ផ្តើមគ្របដណ្តប់លើកម្ពុជារហូតដល់ថ្ងៃទី៣១ ខែឧសភា និងនៅថ្ងៃទី១ ខែមិថុនា អាចនឹងមានប្រព័ន្ធសម្ពាធទាបកើតឡើងអូសកាត់លើកម្ពុជា។
ក្រសួងធនធានទឹកប្រកាសថា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយនៅតំបន់មួយចំនួន ពិសេសតំបន់ទំនាបកណ្តាលភាគពាយ័ព្យ ទំនាបកណ្តាលភាគខាងត្បូង និងតំនាបកណ្តាលភាគខាងកើត ជាប់ព្រំដែនកម្ពុជា-វៀតណាម៕