31 C
Phnom Penh

ពលរដ្ឋខ្មែរគ្រោងធ្វើមហាបាតុកម្មនៅមុខស្ថានទូតជប៉ុនប្រចាំអ. ស.ប.នៅថ្ងៃដើមខែមិថុនាខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរគ្រោងធ្វើមហាបាតុកម្មនៅមុខស្ថានទូតជប៉ុនប្រចាំអ. ស.ប.នៅថ្ងៃដើមខែមិថុនាខាងមុខ ពលរដ្ឋខ្មែរជាច្រើនក្នុងសហរដ្ឋអាមេរិកគ្រោងនាំគ្នាធ្វើមហាបាតុកម្មចំនួនពីរលើក នៅខាងមុខស្ថានបេសកកម្មអចិន្រ្តៃជប៉ុនប្រចាំនៅអ.ស.ប.ក្នុងបុរីញូវយ៉ក (New York) នៅថ្ងៃទី១ ខែមិថុនា និងនៅ ថ្ងៃទី១៦ ខែមិថុនាខាងមុខនេះដើម្បីស្នើសុំឲ្យប្រទេសជប៉ុនដកខ្លួនថយ និងបញ្ឈប់ការផ្តល់ជំនួយសម្រាប់ការបោះឆ្នោតដែលពួកគេចាត់ទុកថា ជាការបោះឆ្នោតបែបក្លែងក្លាយនៅកម្ពុជា។

ក្រុមអ្នកដឹកនាំធ្វើបាតុកម្មឲ្យដឹងថា បាតុកម្មនេះនឹងចាប់ផ្តើមពីម៉ោង១១ព្រឹករហូតដល់ម៉ោង២រសៀល ដែលនឹងមានមនុស្សរាប់ រយនាក់មកពីតាមបណ្តារដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិកចូលរួម។

ការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរទាំងនេះគឺជាការឆ្លើយតបទៅនឹង ប្រទេសជប៉ុនដែលនៅតែបន្តផ្តល់ជំនួយដល់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ខណៈសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បាននាំគ្នាដកខ្លួនចេញពីការផ្តល់ជំនួយដល់ដំណើរការបោះឆ្នោតខាងមុខនេះ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ស៊ិក ប៊ុនហុក ធ្លាប់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ទោះបីបណ្តាប្រទេសលោក សេរីមិនផ្តល់ជំនួយដល់ដំណើរការបោះឆ្នោតនៅកម្ពុជាក៏ដោយ ក៏ដំណើរការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅតាមការគ្រោងទុក។

ប៉ុន្តែក្រុមតំណាងរាស្រ្តអាមេរិកាំងមកពីគណបក្សធំៗចំនួនពីរកំពុងបោះពួយបង្កើតច្បាប់មួយស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨ លេខ H.R. 5754 ដើម្បីដាក់ទណ្ឌកម្មដល់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានរំលាយមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងបំផ្លាញដល់ដំណើរការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស