30.7 C
Phnom Penh

កម្ពុជារៀបចំពិធីរំលឹកគុណលើកទី៧០ឆ្នាំ នៃពលីកម្មរបស់កងកម្លាំងរក្សាសន្តិភាពសំរាប់អ.ស.ប.

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជារៀបចំពិធីរំលឹកគុណលើកទី៧០ឆ្នាំ នៃពលីកម្មរបស់កងកម្លាំងរក្សាសន្តិភាពសំរាប់អ.ស.ប. កម្ពុជាបានរំលឹកខួបលើកទី៧០នៃការបម្រើ និងការពលីជីវិតរបស់កងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនទៅកាន់អ.ស.ប. នៅបន្ទាយទាហាន ACO ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែឧសភា ម្សិលមិញនេះ។

លោកនាយឧត្តមសេនីយ៍សែម សុវណ្ណី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះបានឲ្យដឹងថា គិតចាប់ពីឆ្នាំ១៩៤៨ រហូតមកដល់ពេលនេះ កងរក្សាសន្ដិភាពកម្ពុជាដែលជ្រកក្រោមឆ័ត្រអ.ស.ប. មានចំនួន៣ពាន់៧រយនាក់ ហើយដែលបានពលីជីវិតក្នុងបេសកម្ម រក្សាសន្តិភាពពិភពលោក។

លោកបន្តថា រយៈពេលជាង១០ឆ្នាំកន្លងមកនេះ កម្ពុជាដែលជាសមាជិកមួយរបស់អ.ស.ប. បានបញ្ជូនកម្លាំងចូលរួមបេសកកម្មចំនួនជាង៥ពាន់នាក់ ក្នុងនោះមាននារីចំនួនជាង២រយនាក់ ទៅកាន់បេសកកម្មចំនួន១០ ក្នុងប្រទេសចំនួន៨ រួមមានប្រទេសស៊ូដង់ ស៊ូដងខាងត្បូង ឆាដ លីបង់ ស៊ីរី សាយប្រ៊ីស ម៉ាលី និងអាហ្វ្រិកកណ្ដាលជាដើម។

គិតចាប់ពីឆ្នាំ២០១៤មកទល់បច្ចុប្បន្ន វីរយុទ្ធជនកម្ពុជាចំនួន៧រូបបានពលីជីវិតនៅលើសមរភូមិនៃតំបន់បេសកកម្ម នៅសាធារណរដ្ឋម៉ាលី និងអាហ្វ្រិកកណ្ដាល ដោយការប្រហា និងជំងឺផ្សេងៗ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស