28 C
Phnom Penh

សហគមន៍ខ្មែរកម្ពុជាក្រោមនឹងបា្ររព្ធខួបបាត់បង់ទឹកដីលើកទី៦៩ នៅថ្ងៃទី៤ខែមិថុនាខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហគមន៍ខ្មែរកម្ពុជាក្រោមនឹងបា្ររព្ធខួបបាត់បង់ទឹកដីលើកទី៦៩ នៅថ្ងៃទី៤ខែមិថុនាខាងមុខ សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកនឹងធ្វើកម្មវិធីរំលឹកខួបបាត់បង់ ទឹកដីខ្មែរកម្ពុជាក្រោមនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងនៅថ្ងៃទី៣ ខែមិថុនា ខាងមុខដែលមានការ ចូលរួមពីពលរដ្ឋខ្មែរក្រោមរាប់រយនាក់មកពីសហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ អូស្រ្តាលី និងបណ្តាប្រទេសជាច្រើនទៀតនៅក្នុងតំបន់អឺរ៉ុប។

ក្រុមមន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យដឹងថាក្រៅពីការធ្វើពិធីរំលឹកខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនេះ ពួកគេក៏បានរៀបចំកម្មវិធីសន្និសីទ កំពូលរបស់ពលរដ្ឋខ្មែរក្រោមមួយនៅប្រទេសបារាំងផងដែរ។

ជារៀងរាល់ឆ្នាំសហគមន៍ខ្មែរកម្ពុជាក្រោមតែងប្រារព្ធខួបបាត់បង់ទឹកដីខ្មែរក្រោម នៅថ្ងៃទី៤មិថុនា។

ឆ្នាំនេះគឺជាខួបលើទី៦៩ឆ្នាំ ហើយដែលអាណានិគមនិយមបារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមឱ្យស្ថិតក្រោមអាណានិគមវៀតណាមគ្រប់គ្រងបន្ត នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩។

ក្រុមអ្នកតស៊ូដើម្បីបុព្វហេតុសេរីភាពសំរាប់ពលរដ្ឋខ្មែរក្រោម អះអាងថា ចាប់តាំងពីទឹកដីកម្ពុជាក្រោមធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់វៀតណាមមក អាជ្ញាធរវៀតណាមបានប្រើគ្រប់មធ្យោបាយដើម្បីរំលាយពូជសាសន៍ និងព្រះពុទ្ធសាសនាខ្មែរយ៉ាងសាហាវជាទីបំផុត។

កាលពីឆ្នាំ២០១៧ សហគមន៍ខ្មែរក្រោមធ្លាប់បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ចូលថ្ងៃទី៤ ខែមិថុនា ជាទិវាជាតិ ដើម្បីរំលឹកពីការបាត់បង់ទឹកដីកម្ពុជាក្រោម ប៉ុន្តែត្រូវបានរដ្ឋាភិបាលបដិសេធ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស