38 C
Phnom Penh

រដ្ឋសភាទើបអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភាទើបអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ រដ្ឋសភាជាតិកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តសេចក្តីព្រាងច្បាប់ថ្មីស្តីពីសញ្ជាតិ ដោយសម្លេង១១២សំឡេង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា ច្បាប់ថ្មីនេះគឺជាចំណងផ្លូវច្បាប់ដែលភ្ជាប់បុគ្គល ទៅនឹងរដ្ឋហើយតាមរយៈចំណងនេះ រូបវន្តបុគ្គលត្រូវចាត់ទុកជា ពលរដ្ឋខ្មែរ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ អះអាងថា ច្បាប់ថ្មីស្តីពីសញ្ជាតិនេះឡើងគឺដោយសារច្បាប់ចាស់ មិនសមស្របសម្រាប់អនុវត្តក្នុងស្ថានភាពសង្គមបច្ចុប្បន្ន។

លោកបន្តថា ច្បាប់ថ្មីនេះបានចែងឲ្យបានលម្អិតពាក់ព័ន្ធនឹងបញ្ហាសញ្ជាតិ ផ្អែកគោលការណ៍សំខាន់ៗចំនួន៤ ដែលត្រូវបានអនុវត្តជាសាកល។

គោលការណ៍ទាំង៤ នោះរួមមាន ការទទួលបានសញ្ជាតិខ្មែរពីកំណើត ការផ្តល់សញ្ជាតិតាមចំណងអាពាហ៍ពិពាហ៍ ការផ្តល់សញ្ជាតិ តាមការស្មុំកូន និងការផ្តល់សញ្ជាតិតាមការផ្តល់វិភាគទាន ឬវិនិយោគជាដើម។

ទោះជាយ៉ាងណាក៏ដោយ ច្បាប់ថ្មីនេះមិនបានបញ្ជាក់អំពីចំនួនទឹក ប្រាក់ជាក់លាក់នៃការវិនិយោគ ឬការផ្តល់វិភាគទានពីសំណាក់ ជនបរទេសដើម្បីទទួលបានសញ្ជាតិឡើយ។

សេចក្តីព្រាងច្បាប់ថ្មីស្តីពីសញ្ជាតិនេះ មិនមែនជាការធ្វើវិសោធនកម្មទៅលើច្បាប់សញ្ជាតិចាស់កាលពីឆ្នាំ១៩៩៦ឡើយ ក៏ប៉ុន្តែ ជាការបង្កើតច្បាប់ថ្មី ដោយរក្សាទុកនូវបទបញ្ញត្តិទាំងឡាយនៃច្បាប់សញ្ជាតិ ចាស់ដែលនៅមានលក្ខណៈសមស្របសម្រាប់យកមកអនុវត្តនៅក្នុងសង្គមសព្វថ្ងៃនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស