38 C
Phnom Penh

ក្រសួងការងារកំពុងដំណើរការធ្វើសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គមដើម្បីលើកកម្ពស់ជីវភាពកម្មករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការងារកំពុងដំណើរការធ្វើសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គមដើម្បីលើកកម្ពស់ជីវភាពកម្មករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីម្សិលមិញនេះ បានបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គមដើម្បីលើកកម្ពស់ជីវភាព និងការគាំពារសុខភាពរបស់កម្មករ ប្រកបដោយគណនេយ្យភាព និងនិរន្តរភាព។

រដ្ឋមន្រ្តីក្រសួងការងារ លោកអ៊ិត សំហេងអះអាងថា សេចក្តីព្រាងច្បាប់នេះគឺដើម្បីផ្តល់នូវរបបសន្តិសុខសង្គម រួមមាន ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនីកម្មភាពការងារ។

លោកបានបន្តថា សេចក្តីព្រាងច្បាប់នេះមានសារៈសំខាន់ជាទីបំផុតមិនអាចខ្វះបាន ក្នុងការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម។

រដ្ឋមន្រ្តីក្រសួងការងារ លោកអ៊ិត សំហេងក៏បានបញ្ជាក់ដែរថា ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកដែលធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើតាមផ្ទះផងដែរ។

ពាក់ព័ន្ធនឹងបញ្ហារបបសន្តិសុខសង្គមនេះដែរ កន្លងមកក្រុមសហជីព បានរិះគន់យ៉ាងខ្លាំងទាក់ទងនឹងការដួលសន្លប់របស់កម្មករនៅតាមរោងចក្រកាត់ដេរជាច្រើនក្នុងប្រទេសកម្ពុជា ដែលគ្មានការយកចិត្តដាក់គិតគូរពីក្រសួងការងារ ជាពិសេសគឺរបបសន្តិសុខសង្គមនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស